ក្រសួងសុខាភិបាល​៖​ រកឃេីញករណីវិជ្ជមានកូវីដ-១៩​ថ្មី​ ចំនួន​៤៤៦នាក់​ និងអ្នកជាសះស្បេីយ​ ១៣០នាក់​

ចែករំលែក៖

ភ្នំពេញ​៖​​​​​​ នៅព្រឹកថ្ងៃរសៀលថ្ងៃព្រហស្បតិ៍ទី២២ ខែមេសា ឆ្នាំ២០២១នេះ​ ក្រសួងសុខាភិបាលកម្ពុជា​ បានប្រកាសថា​ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី​ ចំនួន​ ៤៤៦នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ១៣០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា​ នៅថ្ងៃទី២១ ខែមេសា​​ម្សិលមិញនេះ​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មី​ ចំនួន​ ៤៤៦នាក់​ (សហគមន៍ទាំង ៤៤៦នាក់) និងមានអ្នកជាសះស្បេីយចំនួន​ ១៣០នាក់​ក្នុង​នោះ​រួម​មាន​៖

គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ៨១៩៣ នាក់
– អ្នកជាសះស្បើយ= ២៩២៤ នាក់
– អ្នកកំពុងព្យាបាល= ៥២០៤ នាក់
– អ្នកស្លាប់= ៥៩ នាក់។

សូមបងប្អូនយើងបង្កើនការប្រុងប្រយ័ត្ន និងបើមិនចាំបាច់ទេ សូមកុំចេញពីផ្ទះ! វិធានការ ៣កុំ និង៣ការពារ ត្រូវតែអនុវត្តអោយខានតែបាន! សូមជូនពរបងប្អូនយើងចៀសផុតពីកូវីដគ្រប់គ្នា!

សូមរម្លឹកថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ ធ្លាប់​បានមានប្រសាសន៍ក្រើនរំលឹក សូមឲ្យបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងធ្វើឡើងលក្ខណៈទ្រង់ទ្រាយធំ។

សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់ថា, តាមគម្រោងក្នុងរយះពេល១ខែត្រូវចាក់ជូនប្រជាពលរដ្ឋក្នុងកំរិត១លានដូស ទាំងការទិញ និងការទទួលជំនួយនឹងមកដល់ជាបន្តរបន្ទាប់។ វ៉ាក់សាំងគឺត្រូវបញ្ជូនទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។

សម្តេចសូមបងប្អូនជនរួមជាតិអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕ដោយ៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print