មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ត្រួតពិនិត្យទីតាំងគិលានដ្ឋាន ដើម្បីត្រៀមរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវិដ-១៩ កម្រិតស្រាល និងកន្លែងសម្រាប់ធ្វើចត្តាឡីស័កតាមបណ្តាកងឯកភាព

ចែករំលែក៖

ខេត្តព្រះវិហារ: នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងគិលានដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ និងគិលានដ្ឋាន កងពលតូចអន្តរាគមន៍លេខ៧ ដើម្បីត្រៀមរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវិដ-១៩កម្រិតស្រាល និងកន្លែងសម្រាប់ធ្វើចត្តាឡីស័កតាមបណ្តាកងឯកភាព និងផ្សព្វផ្សាយ សេចក្តីណែនាំ របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទលេខ០០៤ ស.ណ.ន.ស្តីពីការត្រៀមរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវិដ-១៩ កម្រិតស្រាលនៅតាមបណ្តាកងឯកភាព ស្ថាប័ន នៃកងយោធពលខេមរភូមិន្ទ ដែលជាការអនុវត្តតាមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍នៅព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា តាមសេចក្តីណែនាំរបស់ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ណែនាំដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋានទាំងអស់ រៀបចំទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅក្នុងបរិវេណនៃអង្គភាពនីមួយៗ ដោយមានបំពាក់គ្រែអ្នកជំងឺនិងសម្ភារៈពេទ្យចាំបាច់មួយចំនួន ។ ត្រូវរៀបចំកម្លាំងសុខាភិបាល និងត្រៀមហ្វឹកហ្វឺនបំប៉នគ្រូពេទ្យ ដើម្បីថែទាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅក្នុងអង្គភាពរបស់ខ្លួន និងបន្តរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័កដោយឡែកនៅក្នុងអង្គភាព ដើម្បីធ្វើចត្តាឡីស័កដល់យោធិន ដែលសង្ស័យមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ-១៩។ លើសពីនេះយោធិនដែលពុំទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រញាប់ប្រញាល់ទៅចាក់វ៉ាក់សាំងជាបន្ទាន់នៅតាមទីតាំងដែលបានកំណត់លើកលែងតែយោធិនដែលមានបញ្ហាសុខភាព ហើយគ្រូពេទ្យបានចេញលិខិតបញ្ជាក់មិនអនុញ្ញាតឱ្យចាក់។ ចំពោះមុខ មូលដ្ឋានកងទ័ពទាំងអស់ត្រូវត្រួតពិនិត្យយោធិនណាដែលមិនទាន់បានចាក់វ៉ាក់សាំង, នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងមូលដ្ឋានកងទ័ព៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print