លោកមេបញ្ជាការរង នាយសេនាធិការ កងពលតូចថ្មើរជើងលេខ៥២ ចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍នៅនឹងកន្លែង ត្រៀមរង់ចាំបទបញ្ជាថ្នាក់លើ

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដោយអនុវត្តបទបញ្ជាលេខ០០៣/២០២១ ប.ជ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ របស់មេបញ្ជាការយោធភូមិភាគទី៥ លោកវរសេនីយ៍ឯក អ៊ួម សុធារ៉ា មេបញ្ជាការរងនាយសេនាធិការកងពល បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍នៅនឹងកន្លែងដែលប្រមូលផ្ដុំនៅទីបញ្ជាការវរសេនាតូចលេខ៥២១ ស្ថិតនៅក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ 

លោកមេបញ្ជាការរង នាយសេនាធិការ បានដាក់បទបញ្ជារឹតបន្តឹងដល់កងកម្លាំងទាំងអស់ ត្រូវត្រៀមអន្តរាគមន៍នៅនឹងកន្លែង២៤ម៉ោងលើ២៤ម៉ោង រង់ចាំបទបញ្ជារបស់ថ្នាក់លើ ចំពោះយោធិនណាដែលដើរហើរសេរីគ្មានការអនុញ្ញាតច្បាប់ទទួលស្គាល់ពីអង្គភាព ពេលមានករណីកើតឡើងត្រូវទទួលខុសចំពោះមុខច្បាប់ និងតាមច្បាប់វិន័យរបស់កងយោធពលខេមរភូមិន្ទ។ 

ហើយកម្លាំងទាំងអស់ក៏ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះមហន្តរាយផ្សេងៗ កើតមានឡើងដោយយថាហេតុ ក្នុងភូមិសាស្រ្ដទទួលខុសត្រូវ ក៏ដូចជាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

លោកវរសេនីយ៍ឯក បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យឲ្យបានល្អជាប់ជាប្រចាំ ពិសេសសូមថែរក្សាសុខភាពតាមការណែនាំរបស់គ្រូពេទ្យឲ្យបានម៉ឺងម៉ាត់បំផុត។

ក្នុងឱកាសនេះដែរ លោកវរសេនីយ៍ឯក បានអញ្ជើញត្រួតពិនិត្យលើការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ របស់វរសេនាតូច លោកក៏បានធ្វើការកោតសរសើរដល់អង្គភាពដែលបានយកចិត្តទុកដាក់លើការងារកសាងអង្គភាពរឹងមាំលើគ្រប់វិស័យបានល្អ អនុវត្តតាមផែនការការងារ របស់កងពលដែលបានដាក់ជូន ដើម្បីធានាជីវភាពរស់នៅ របស់កងទ័ព ហូបចុកបានគ្រប់គ្រាន់ផងដែរ៕

          

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print