ភ្នំពេញ, សម្ភារៈសុខាភិបាលជាអំណោយរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឧបត្ថម្ភដល់បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។ ពិធីប្រគល់-ទទួលបានរៀបចំធ្វើនៅច្រកទ្វារអន្តរជាតិម៉ុកបាយ (បាវិត ) ខេត្តតៃនីញវៀតណាម ដែលអំណោយទាំងនោះរួមមាន ម៉ាស់ចំនួន ៣០០០ម៉ាស់ និងខោអាវការពារ PCD កំរិតទី២ចំនួន ១៥០០ឈុត ។
ក្នុងនាម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួយឧត្ថម្ភសម្ភារៈសុខាភិបាលដល់បញ្ជាការដ្ឋានកងទ័ពជើងគោកនាពេលនេះថាពិតជាមានសារៈសំខាន់ ស្របពេលដែលប្រទេសកម្ពុជាកំពុងទទួលរងគ្រោះដោយសារជំងឺកូវីដ-១៩ ។
លោក សួន ខាំឡ បានបន្តទៀតថា អំណោយដ៏ថ្លៃថ្លានេះជាទឹកចិត្តដ៏សប្បុរស និងជាការចែករំលែកដ៏មានសារៈសំខាន់របស់ភាគីមិត្តវៀតណាម ដើម្បីចូលរួមគាំទ្រដល់កងទ័ព ក្នុងការដោះស្រាយសេចក្តីត្រូវការផ្សេងៗរបស់អង្គភាពកងទ័ពជើងគោក ៕