លោកស្រី កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ចែកអំណោយសប្បុរសធម៌ សម្ដេចតេជោជូនបងប្អូនប្រជាពលរដ្ឋ រស់នៅសហគមន៍ក្រីក្រក្នុងសង្កាត់ស្រះចក២.០០០គ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ លោក​ស្រីកិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​រាជធានី​ភ្នំពេញ អញ្ជើញចែកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ រស់នៅសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្រះចក ចំនួន២.០០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩។ ការចែកជូននៅអំណោយនេះ ត្រូវបានធ្វើឡើង នៅ រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលអ៊ិស្លាមភ្នំពេញ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

     លោក​ស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ​សម្ដេច​តេ​ជោ​ហ៊ុន សែន​បាន​គិតគូរ​និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​បំផុត​ចំពោះ សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩​នេះ ដោយ សម្ដេច​បាន​ចេញ​នូវ​សេចក្តីសម្រេច​ជា​ច្រើន​លើក ច្រើន​សារ ក្នុង​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​និង​ទប់ស្កាត់​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក៏​ដូច​ជា​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន​គឺ ៣​កុំ​និង​៣​ការពារ​។

     លោក​ស្រីកិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី ក៏បាន​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ មានការ​អត់ធ្មត់ ក្នុង​អំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញនាពេលនេះ​ ដើម្បី​ចូលរួមទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។

    លោក​ស្រីបញ្ជាក់​​ថា ៖​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅ​ក្នុង​ពេល​ដែល​យើង​បាន​ឆ្លង​វា​ហើយ គឺ​មិន​មាន​បងប្អូន​សាច់ញាតិ​ណា​មើលថែ​ទេ ហើយ​ពេល​ស្លាប់​ទៅ​ក៏​មិន​មាន​អ្នក​ទៅ​ធ្វើបុណ្យ​ដូច​កាលពី​មិន​ទាន់​មាន​កូ​វី​ដ​-១៩​ដែរ ។ ដូច្នេះ​យើង​ទាំងអស់​គ្នា ត្រូវ​តែ​រួម​គ្នា ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​ជំងឺ​កូ​វី​ដ​-១៩​នេះ ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​ជា​បន្តបន្ទាប់​នៃ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​រយៈពេល ១៤​ថ្ងៃ ។​ ក្នុង​រយៈពេល​​នេះ សូម​បងប្អូន​ទាំងអស់​អត់ធ្មត់  ក្រោយ​មានស្ថានភាពធូរស្បើយនៃការរីករាលដាល បើ​យើង​អាច​បិទ​ខ្ទប់​បាន​ជោគជ័យ បងប្អូន​ប្រជាពលរដ្ឋ​អាច​នឹង​ដើរហើរនិង​ប្រកប​របរ​រកស៊ី​ប្រចាំជីវិត​ដូច​ធម្មតា​ឡើង​វិញ​ហើយ​។

    សូមបញ្ជាក់ថា ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្រ្តី បានអញ្ជើញចែកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់តំណាងប្រជាពលរដ្ឋចំនួន២០០គ្រួសារ ក្នុងចំណោម ២.០០០ គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ក្រីក្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គីឡូក្រាម មីមួយកេសតូច ត្រីខមួយយួរ ទឹកត្រី ៦ដប និងទឹកសុីអុីវ៦ដប៕

   

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print