លោកឧត្តមសេនីយ៍ទោ កែវ ប៊ុនណា ចាក់វ៉ាក់សាំង ២ ដង នៅឆ្លងកូវីដ១៩ ទៀត ( កម្រិតស្រាល )

ចែករំលែក៖

ភ្នំពេញ, នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ទីចាត់ការការពារគីមីសាស្ត្រ នៃអគ្គបញ្ជាការដ្ឋាន បានចេញសេចក្ដីប្រកាសពត៌មាន ស្តីពី ការរកឃើញនាយទាហាន មានវិជ្ជមានកូវីដ-១៩។

ទីចាត់ការការពារគីមីសាស្ត្រ អគ្គបញ្ជាការដ្ឋាន សូមជម្រាបជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ឱ្យបានជ្រាបថា លោកឧត្តមសេនីយ៍ទោ កែវ ប៊ុនណា អត្តលេខ ០១២៥៧៥ នាយករងទីចាត់ការការពារគីមីសាស្ត្រ គាត់បានទៅយកសំណាកកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កំរិតស្រាល ព្រមទាំងភរិយាក៏រកឃើញវិជ្ជមានដូចគ្នា បច្ចុប្បន្នកំពុង សម្រាកព្យាបាលនៅផ្ទះ ដែលស្ថិតនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ តាមការណែនាំ របស់ក្រុមគ្រូពេទ្យ ក្រសួងសុខាភិបាល។

បញ្ជាក់អ្នកជំងឺទាំងពីរនាក់ធ្លាប់បានចាក់វ៉ាក់សាំងចំនួន០២លើករួចមកហើយ។ ក្រោយទទួលបានសេចក្តីប្រកាសពត៌មាននេះ សូមនាយទាហាន នាយទាហានរង និងពលទាហានដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ត្រូវអនុវត្តន៍តាមវិធានការការពារកូវីដ-១៩ របស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត៕

...

ដោយ , សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print