រដ្ឋបាលស្រុកគិរីសាគរឃាត់​ទូកនេសាទ​២ គ្រឿង និង​មនុស្ស​១៤​នាក់មកពី​ថៃ មិន​ឲ្យ​ចូល​ចត​ផែ​និងធ្វើតេស្តរកមេរោគកូវីដ-១៩

ចែករំលែក៖

ខេត្តកោះកុង÷ រដ្ឋបាល​ស្រុកគិរីសាគរបានដាក់​ការសង្ស័យ​លើ​ទូកអ្អ្នកនេសាទ២​គ្រឿង​ដែលជា​ទូក​នេសាទ​របស់​ប្រជាពល​រដ្ឋ​ឃុំ​កោះ​ស្តេច ខណៈ​ចេញចូល​នេសាទញឹកញាប់នៅកំពង់ផែក្នុងស្រុកហើយក៏តាមដាន​ទើបដឹង​ច្បាស់​ថា មានការ​ចេញចូល​នាំ​ផល​នេសាទ​ទៅ​លក់​នៅឯ​ប្រទេស​ថៃ​។ ពេលនោះកម្លាំងរដ្ឋបាល​ស្រុក​គិរីសាគរ​សម្រេច​ឃាត់​ទូក​នេសាទ​ចំនួន​២​គ្រឿងនេះដោយមិន​អនុ​ញ្ញា​តឲ្យ​ចូល​ចត​ក្បែរ​ខាង​ឡើយ រួមទាំង​មនុស្ស​១៤ នាក់​ផងដែរ​។​

​ប្រតិបត្តិ​ការចុះអនុវត្ត​ហាមឃាត់​សកម្មភាព​នេះ ធ្វើឡើង​កាលពីរសៀល​ថ្ងៃទី​២២ មេសា ២០២១
តាម​ការចង្អុលបង្ហាញរ​បស់ លោក ចេង មុនី​រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក លោក​ទួន ឱ​ទី អភិបាលរង​ស្រុក បាន​ដឹកនាំ​ក្រុមការងារ​ថ្នាក់ស្រុក ដោយសហការ​ជាមួយ​មណ្ឌល​សុខភាព និង​កម្លាំង​ប៉ុស្តិ៍ អាជ្ញាធរ​ឃុំ​កោះ​ស្ដេច​។ សមត្ថកិច្ចបានឃាត់​ឲ្យ​ទូក២គ្រឿងនេះឈប់​ចត​នៅមុខ​កោះ​ស្តេច ដោយ​មិន​ឲ្យ​ឡើង​មកលើ​ភូមិ​កោះ​ស្តេច ឬ​ចេញពី​ទូក​ជាដាច់ខាត រង់ចាំ​ក្រុមការងារ​ខេត្ត​ចុះមក​យក​សំណាកទៅធ្វើតេស្តរកមេរោគកូវីដ-19 និង​មាន​វិធានការ​បន្ត​នា​ថ្ងៃបន្ទាប់។​

​ក្រោយ​ការយក​សំណាក​ទៅ លោក ចេង មុនី​រិ​ទ្ធិ ក៏​កំពុង​ពិភាក្សា​បន្ថែម​ជាមួយ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ជំនាញ​ខេត្ត​ថា​តើ​ត្រូវ​ដឹក​ជ​ញ្ចូ​ន​ពួកគេ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទី​រួម​ខេត្ត​ឬ​ឱ្យ​ស្នាក់​នៅលើ​ទូក​។​ ហើយ​១៤​ថ្ងៃក្រោយ​ទទួលបាន​លទ្ធផល​ពិនិត្យ​សុខភាព​របស់​ពួកគេ​អវិជ្ជមាន អាជ្ញាធរ​នឹងមាន​វិធានការ​ដោះស្រាយ​បន្ត​។​

សូមបញ្ជាក់ផងដែរថា​អាជ្ញាធរ​ស្រុក​គិរីសាគរ កាលពីថ្ងៃទី​២១ មេសា ២០២១ បាន​យក​សំណាក​អ្នករត់​អូរ​ប័​រ និង​អ្នកបើកប​រថយន្ត​ឈ្នួ​ញ​ចំនួន​ជាង​៣០​នាក់​ទៅពិនិត្យ​ធ្វើតេស្ត​រក​វីរុស​កូ​វីវីដ-១៩ គ្រា​ពួកគេ​ធ្វើដំណើរ​ចេញចូល​រាជធានី​ភ្នំពេញ​ញឹក​ញ​ប់ ដើម្បី​ចង់បាន​ភាពច្បាស់លាស់​អំ​ពី​ស្ថានភាព​សុខភាព​របស់​ក្រុម​ពលរដ្ឋ​ខាងលើ​ចៀសវាងមានវិជ្ជមានកូវីដ-19ឆ្លងដល់អ្នកដទៃ៕​

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print