ភ្នំពេញ, នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ គឺការងារចំពោះមុខ ដើម្បីជនរួមជាតិ ! ព្រឹកព្រលឹមមុនទ័ពអាវសចេញប្រយុទ្ធនឹងកូវីដ-១៩ លោកស្រី ពេជ ចន្ទមុន្នី បានចុះមកជួបសួរសុខទុក្ខ ផ្ដល់កម្លាំងចិត្ត ផ្ដល់ភាពកក់ក្ដៅ និងណែនាំផ្ដាំផ្ញើឲ្យបងប្អូនក្រុមគ្រូពេទ្យទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ដើម្បីប្រយុទ្ធនឹងកូវីដ-១៩ ។
សូមបញ្ជាក់ថា: ពាក្យ ” ទ័ពអាវស ” ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រសិទ្ធនាមជូនដល់ក្រុមគ្រូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ-១៩ ។
ការងារជាក់ស្តែង , តាមចាក់ដល់លើយានជំនិះ ដោយសារគាត់មិនអាចដើរបាន។ ជនពិការក៏ទទួលបានសិទ្ធិការពារខ្លួនផងដែរ។
TYDA បាន និងកំពុងចូលរួមយ៉ាងសកម្មគ្រប់សកម្មភាពប្រឆាំងកូវីដ-១៩ រួមមានការចុះយកសំណាក ការព្យាបាល និងការចាក់វ៉ាក់សាំង។
សូមអ្នកគ្មានភារកិច្ច នៅផ្ទះ ដើម្បីកាត់ផ្តាច់ខ្សែចំលងដ៏កាចសាហាវនេះអោយបាន៕
...
ដោយ, សុខ ខេមរា