ខេត្តព្រៃវែង៖ បុរសម្នាក់បានបាត់បង់ជីវិតខណៈដែល ចូលទៅកងយកចំបើងនៅពីក្រោយម៉ាស៊ីនច្រូតស្រូវ ដែលគេកំពុងច្រូតស្រូវ កាលពីវេលាម៉ោងប្រមាណជា ៩ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នៅ ភូមិភ្នំគង់ ឃុំ មេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
សមត្ថកិច្ចនគរបាលស្រុកស្វាយអន្ទរបានអោយដឹងថា ជនរងគ្រោះមានឈ្មោះអ៊ី អ៊នអាយុ៦២ ឆ្នាំ រស់នៅភូមិភ្នំគង់ឃុំ មេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ចំណេកអ្នកបើកម៉ាស៊ីនច្រូតស្រូវបង្កហេតុ ឈ្មោះ ហួន សីហា អាយុ ២៧ឆ្នាំ មានទីលំនៅក្នុភូមិឃុំកើតហេតុ ខាងលើបានរត់គេចខ្លួនភ្លាមៗផងដែរ។
តាមអ្នកភូមិបានប្រាប់ថាមុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះអ៊ី អ៊ន រួមជាមួយអ្នកភូមិបានចូលមកប្រមូល កងចំបើង ដែលបូតហើយ ដើម្បីយកទុកឱ្យគោស៊ី ហើយនៅពេលដែលជនរគ្រោះកំពុងប្រមូលនោះ មិនដឹងថាយ៉ាងមិច អ្នកបើកម៉ាស៊ីនច្រូតនោះ ក៏ថយម៉ាស៊ីនមកក្រោយ ធ្វើឱ្យម៉ាស៊ីនច្រូតកិន ជនរងគ្រោះចំដើមទ្រូងធបណ្តាលឲ្យស្លាប់ភ្លាមផ្អើលអ្នកមក កងចំបើងនិងអ្នកស្រុកមកមើល និងហៅរករថយន្តដឹកទៅសង្គ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែអកុសសដោយជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកក៏បានដាច់ខ្យល់ស្លាប់បាត់ទៅ។
សពជនរងគ្រោះក្រោយពីធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានប្រគល់ទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ាស៊ីនច្រូតស្រូវត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលមេបុណ្យ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ យឹម សុថាន