ភរិយារបស់លោកស សុខា បានផ្តល់អំណោយគ្រឿងឧបភោគបរិភោគដល់អធិការដ្ឋាននគរបាលខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ អំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនរបស់ភរិយាលោក ស សុខា បានផ្តល់ជូនអធិការដ្ឋាននគរបាលខណ្ឌចំការមនកាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន លោកយិន សាន អធិការខណ្ឌចំការមន និងតំណាងលោកស្រី កែ សួនសុភី សសុខា ។

នាឱកាសនោះលោកយិន សាន អធិការនគរបាលខណ្ឌចំការមនបានបញ្ជាក់ថា តាមរយៈកាយវិការដ៏ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយនិឹងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាបានទាន់ពេលវេលា។

លោកយិន សាន អធិការនគរបាលខណ្ឌចំការមនក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី កែសួនសុភី សសុខា ផងដែរ ហើយលោកបានបញ្ជាក់ថា លោកនឹងនាំយកអំណោយដែលផ្តល់ជូនជាគ្រឿងឧបភោគបរិភោគនេះមួយចំនួនចែកជូនបន្តដល់នគរបាលប៉ុស្តិ៍ទាំង៥ និងនគរបាលអធិការដ្ឋានខណ្ឌចំការមន សរុប១១៥នាក់។

ជាចុងក្រោយលោកយិន សាន អធិការនគរបាលខណ្ឌចំការមនបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្នុងតំបន់បិទខ្ទប់បង្កើនការប្រុងប្រយ័ត្ន ចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ និងសហគមន៍ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសអនុវត្តតាមវិធានការ ៣កុំ ៣ការពារ សម្រាប់ចូលរួមចំណែកក្នុងយុទ្ធនាការការពារជំងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ
និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print