ចិត្តជាម្ដាយដូចសត្វតិរច្ឆាន បង្កើតកូនហើយ យកទៅបោះចោល គ្មានក្ដីមេត្តាសារជាតិជាមនុស្សសោះ

ចែករំលែក៖

ភ្នំពេញៈ ទារកដ៏កំសត់ មិនទាន់និងបើកភ្នែករួច មើលឃើញភពផែនដីនេះផង ត្រូវបានម្ដាយចិត្តជាសត្វ​តិរច្ឆាន យកមកបោះចោលជិតគំនរសំរាម ដោយគ្មានក្ដីមេត្តា ស្រណោះសូម្បីតែបន្តិច ទៅលើឈាមរបស់​ខ្លួនឯង។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ នៅ​ចំណុចក្បែរផ្លូវលេខ៣៧១ ស្ថិតក្នុងក្រុមទី១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋរស់នៅទីនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងម្នាក់ៗបញ្ចេញនូវទស្សនស្ដីបន្ទោសទៅស្ត្រីជា​ម្ដាយដែលបានផ្ដល់កំណើតឲ្យកូន រួចហើយបង្កើតយកមកបោះចោល ទាំងខ្លួនននោលគោក ភ្នែកមិនទាន់​បើករួច ប្រឡាក់ទៅដោយឈាម ជាមួយនិងសត្វស្រមោចចោមរោម ខាំ សែនមហាខ្លោចផ្សាបំផុត។

គេពុំដឹងថា ស្ត្រីជាម្ដាយ ចិត្តជាសត្វតិរច្ឆាននោះ ឈ្មោះអ្វី រស់នៅកន្លែងណា ជាមនុស្សប្រភេទណានោះទេ ព្រោះយកកូនមកបោះចោល ក៏គេចពីកន្លែងគំនរសំរាមនេះ។

សាក្សីនៅទីនោះនិយាយថា ទារកដ៏កំសត់នេះបានស្លាប់ហើយអាចជាម្ដាយបង្ខំរំលូត ដោយទារកនេះមិន​ទាន់គ្រប់ខែ ឬក៏ម្ដាយទារកមិនឲ្យជាប់ពាក់ព័ន្ធឈាមជ័រជាមួយបុរសណាមួយដែលខ្លួន ត្រូវបានលង់ខ្លួននោះ​ក៏មិនដឹង ប៉ុន្តែក្នុងនាមជាស្ត្រី មាតាលើពិភពលោក គួបផ្សំថ្ងៃនេះ ៨មីនា ទិវាសិទ្ធិនារីអន្តរជាតិ មិនគួរណាមានស្ត្រីចិត្តខ្មៅដូចធ្យូងសារជាតិមិនមែនជាមនុស្សបែបនេះសោះ៕ ដោយ៖ សុខ ខេមរា

20160307234609

20160307234609 (1)

...

20160307234542

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print