ខេត្តស្ទឹងត្រែង៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងឃាត់ខ្លួន ជាមួយការចាប់យកវត្ថុតាងមានជាគ្រឿងញៀន ធំមួយកញ្ចប់ និង១០កញ្ចប់តូច កាលពីវេលាម៉ោង១១ និង៥០នាទីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ ភិត ឃាត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកោះល្ងរ ឃុំព្រះរកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង វត្ថុតាងចាប់យកជាគ្រឿងញៀន គឺប្រភេទWY មេតំភេតាមីន ស្មើនឹង២០២០គ្រាប់ បានយកទៅរក្សាទុកធ្វើការត្រួតពិនិត្យ ហើយជនសង្ស័យកំពុងធ្វើការសាកសួរតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕
...
ដោយ៖ ភារុណ