ភ្នំពេញ៖ រថយន្តម៉ាក(គា)ដែលដឹកទឹកកកដើមពេញក្នុងរថយន្ត បើកឡើងទួលឃ្លោងធ្វើឲ្យក្រឡាប់ផ្ងារជើងមួយចំហៀងទៅខាងស្ដាំ នៅលើកំណាត់ ផ្លូវ(វែងស្រេង) កែងនិងផ្លូវ(លូប្រាំ) ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងបង្កការភា្ញក់ផ្អើលកាលពីវេលា ម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ បានបើករថយន្តដឹកទឹកកកដើម ម៉ាកគា ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ2N-8824 ដែលជារថយន្តដឹកទឹកកកពេញរថយន្ត ធ្វើដំណើរតាមផ្លូវ វែងស្រេង ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ដោយសារតែជាការដ្ឋានជីក លូរហើយផ្លូវទួលធ្វើឲ្យរថយន្តបើកឡើងទួលឃ្លោងធ្វើឲ្យក្រឡាប់ផ្ងារជើងមួយចំហៀងទៅខាងស្ដាំ តែម្ដង បណ្តាលឲ្យរថយន្តក្រពិតមួយចំហៀង ផ្នែកខាងស្ដាំ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ។
ក្រោយពេលកើតហេតុ ដោយសារតែមិនមានប៉ះពាល់ដល់សម្បត្តិសាធារណៈរថយន្ត បង្កត្រូវបានសមត្ថកិច្ច អោយម្ចាស់ហៅរថយន្តស្ទូច ស្ទួចយកទៅជួសជុលដោយខ្លួនឯង៕
ដោយ៖ ជីម ភារ៉ា ដង្កោ