ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់គយត្របែកប្រគេនគ្រឿងឧបភោគបរិភោគដល់វត្តវត្តបូទុមសុផានារាម ហៅវត្ត(គយត្របែក)ក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកនួន លីហួន
ប្រធានមន្ទីរសាធារណការ និងដឹកជព្ជូានខេត្តស្វាយរៀង និងជាប្រធាន ក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់គយត្របែក និងក្រុមការងារបានប្រគេនគ្រឿងឧបភោគបរិភោគដល់
ព្រះគ្រូចៅអធិការវត្តវត្តបូទុមសុផានារាម ហៅវត្ត(គយត្របែក)ក្នុង សង្កាត់គយត្របែក ក្រុងស្វាយរៀងនាព្រឹក ថ្ងៃទី២៤ខែមេសា ឆ្នាំ២០២១។

លោក  នួន លីហួន បានអោយដឹងថាក្រោមការយកចិត្តទុកដាក់របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ដែលមានលោក ម៉ែន វិបុលអភិបាលខេត្តជាប្រធាន  សង្ឃឹមថាស្ថានភាពជំងឺកូវីដ-១៩​ នៅក្នុងខេត្ត​ នឹងមានភាពធូរស្រាលនៅពេលឆាប់ៗខាងមុខនេះ ។

លោក អំពាវនាវដល់បងប្អូនទាំងអស់ រស់ក្នុងសង្កាត់គយត្របែកក៏ដូចជាក្នុងខេត្តស្វាយរៀងសូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ ៣កុំ” និងសេចក្តីសម្រេច ឬសេចក្តីណែនាំនានាដែលចេញដោយរដ្ឋបាលខេត្ត​ ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការពីប្រជាពលរដ្ឋគ្រប់ៗរូប។

លោមបន្តថាទេយ្យទានទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគប្រគេននាពេលនេះរួម
មានមីខ្លាឃ្មុំ ២០ កេះខារ៉ាបាវ ៣កេះ ទឹកសុទ្ធ ៥កេះ និងបច្ចយ័ មួយចំនួន ផងដែរ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print