ខេត្តស្វាយរៀង៖ លោកនួន លីហួន
ប្រធានមន្ទីរសាធារណការ និងដឹកជព្ជូានខេត្តស្វាយរៀង និងជាប្រធាន ក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់គយត្របែក និងក្រុមការងារបានប្រគេនគ្រឿងឧបភោគបរិភោគដល់
ព្រះគ្រូចៅអធិការវត្តវត្តបូទុមសុផានារាម ហៅវត្ត(គយត្របែក)ក្នុង សង្កាត់គយត្របែក ក្រុងស្វាយរៀងនាព្រឹក ថ្ងៃទី២៤ខែមេសា ឆ្នាំ២០២១។
លោក នួន លីហួន បានអោយដឹងថាក្រោមការយកចិត្តទុកដាក់របស់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត ដែលមានលោក ម៉ែន វិបុលអភិបាលខេត្តជាប្រធាន សង្ឃឹមថាស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងខេត្ត នឹងមានភាពធូរស្រាលនៅពេលឆាប់ៗខាងមុខនេះ ។
លោក អំពាវនាវដល់បងប្អូនទាំងអស់ រស់ក្នុងសង្កាត់គយត្របែកក៏ដូចជាក្នុងខេត្តស្វាយរៀងសូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ ៣កុំ” និងសេចក្តីសម្រេច ឬសេចក្តីណែនាំនានាដែលចេញដោយរដ្ឋបាលខេត្ត ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការពីប្រជាពលរដ្ឋគ្រប់ៗរូប។
លោមបន្តថាទេយ្យទានទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគប្រគេននាពេលនេះរួម
មានមីខ្លាឃ្មុំ ២០ កេះខារ៉ាបាវ ៣កេះ ទឹកសុទ្ធ ៥កេះ និងបច្ចយ័ មួយចំនួន ផងដែរ៕
ដោយ៖ យឹម សុថាន