បុគ្គលិកស្ថានទូត រុស្ស៊ីប្រចាំងនៅទីក្រុង Praha និងបុគ្គលិកស្ថានទូតឆេកប្រឆាំងនៅទីគ្រុងមូស្គូ គឺត្រូវតែកាន់បន្ថយដូចគ្នា នៅដល់តែមន្ត្រីការទូតតែ ៧នាក់ប៉ុណ្ណោះ និង បុគ្គលិកបច្ចេកទេស ២៥រូប និងបុគ្គលិកក្នុងតំបន់១៩រូប។
នៅថ្ងៃទី២៤ខែមេសា ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា «សកម្មភាពមិនទទួលខុសត្រូវ និងការឌឺដងរបស់រដ្ឋាភិបាលឆេក បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ទំនាក់ទំនងការបរទេសប្រទេសទាំងពីរ ។ តាមការលើកឡើងរបស់មន្ត្រីរុស្ស៊ី នៅថ្ងៃទី ៣១ខែឧសភា គឺស្ថានទូតប្រទេសទាំងពីរ នៅសល់តែមន្ត្រី៧រូប និងបុគ្គលិក បច្ចេកទេស២៥រូប ព្រមទាំងបុគ្គលិកក្នុងស្រុក ១៩នាក់។
ជាមួយគ្នានោះរុស្ស៊ីក៏បានសម្រេច កាត់បន្ថយមន្ត្រីការទូត៣៥នាក់ និង បុគ្គលិកបច្ចេកទេស ៤៦នាក់ នៅស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Praha ។
ការប្រឈមមុខតានតឹងរវាងរុស្ស៊ីនិងឆេកកើតឡើងពី ការបណ្តេញបុគ្គលិករុស្ស៊ី១៨ចេញពីប្រទេសឆេក ដោយចោទប្រកាន់ពីបទជាប់បាក់ព័ន្ធការវាយប្រហារ ឃ្លាំងគ្រាប់ នៅឆ្នាំ២០១៤ ។ ដើរតាមប្រទេស ឆេក ប្រទេស Estonia, Latvia និង Lithuania ក៏បានបណ្តេញមន្ត្រីការទូតរបស់រុស្ស៊ីចេញពីប្រទេសផងដែរ ដែលការចូលរួមគាំទ្រ សកម្មភាពរបស់ឆែក៕
រូបភាព៖ Tass