ភ្នំពេញ, រូបភាពដែលបង្ហាញវត្តមានរបស់សត្វរមាំង(Rucervus eldii) យ៉ាងហោចណាស់ចំនួន ៧ក្បាល ត្រូវបានបញ្ជូនមកពីដែនជម្រកសត្វព្រៃសំបូរ ក្នុងខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដោយក្រុមអ្នកស្រាវជ្រាវសត្វព្រៃរបស់មន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន និងអង្គការ WWF ។ រូបភាពដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិទាំងនេះជាភ័ស្តុតាងនៃការរស់រានរបស់សត្វដ៏សំខាន់មួយប្រភេទនេះ និងបានបង្ហាញថាហ្វូងសត្វនេះកំពុងមានលទ្ធភាពបន្តពូជនៅក្នុងតំបន់ការពារនៃដែនជម្រកសត្វព្រៃសំបូរ។ ជាក់ស្តែង ភ័ស្តុតាងនៃការបន្តពូជនេះបានស្តែងចេញយ៉ាងច្បាស់តាមរយៈរូបភាពរាប់រយសន្លឹកដែលក្រុមអ្នកស្រាវជ្រាវសត្វព្រៃបានពិនិត្យយ៉ាងម៉ត់ចត់ និងបានកត់ត្រាទុកនូវវត្តមានរបស់៖ សត្វរមាំងពេញវ័យ មានញីនិងឈ្មោល សរុបចំនួន ៤ក្បាល សត្វវ័យជំទង់ មានញីនិងឈ្មោល ចំនួន ២ក្បាល ព្រមទាំងកូនសត្វរមាំងចំនួន ១ក្បាល។
ការតាមដានសត្វព្រៃដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិត្រូវបានអនុវត្តដោយអ្នកជំនាញស្រាវជ្រាវក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២១នេះ និងដោយមានការចូលរួមផងដែរពីប្រជាជនមូលដ្ឋាននៃក្រុមល្បាតសហគមន៍ដែលរស់នៅក្បែរតំបន់នៃដែនជម្រក។ ក្រុមការងារបានពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិនៅតាមទីតាំងសំខាន់ៗចំនួន១១កន្លែងដែលជាទីម្រករបស់សត្វរមាំងនៅក្នុងដែនជម្រក ដែលមានផ្ទៃដីសរុបចំនួន ៥០.០៩៣ ហិកតា ហើយមានភូមិសាស្រ្តស្ថិតនៅតាមបណ្តាយដងទន្លេមេគង្គ។ កំណត់ត្រានៃសត្វរមាំងនាពេលនេះបានផ្តល់ជាព័ត៌មាននិងចំណេះដឹងផ្នែកវិទ្យាសាស្ត្រដ៏សំខាន់បន្ថែមទៀតដល់កំណត់ត្រាដំបូងបង្អស់នៃសត្វនេះនៅក្នុងដែនជម្រកកាលពីឆ្នាំ២០២០ ដើម្បីរួមចំណែកគាំទ្រដល់ការរស់រានមានជីវិតតទៅអនាគតទាំងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ សម្រាប់សត្វដែលជា ប្រភេទរងគ្រោះថ្នាក់ជិតផុតពូជមួយនេះ។
The photographs of at least seven Eld’s Deers (Rucervus eldii) revealed yesterday by the Government’s and WWF’s wildlife researchers from the Sambo Wildlife Sanctuary provide the evidence of the species survival and show signs that the reproduction is taking place in the protected area. Indeed, the researchers with the Kratie Provincial Department of Environment of the Ministry of Environment and WWF went through hundreds of camera-trap images as they documented four adult Eld’s Deers (females and males), two juveniles (female and male), and one fawn.
The camera-trap based wildlife monitoring was conducted during the first quarter of this year with the participation from the local people from the Community Patrol Team and has deployed camera-trap machines at eleven key habitat locations within the protected area covering a total area of 50,093 hectares, situated along the Mekong Landscape. The current exciting record contributes an important scientific knowledge to the species’ first discovery in the Sanctuary in 2020 to support the long-term survival of this endangered species in Cambodia and in the region.
#EldsDeer #Ungulate #WidlifeRecovery
#EldsDeer #Ungulate #WidlifeRecovery !
ប្រភព: ក្រសួងបរិស្ថាន