របៀបវារ:សំខាន់ៗចំនួន៣ ប្រារព្វធ្វើឡើង​នៅក្នុង​កិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការ នាទីស្នាក់ការថ្មី នៃលេខាធិការអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី រសៀលថ្ងៃទី២៤មេសានេះ

ចែករំលែក៖

ទីក្រុងហ្សាកាតា, ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន លើកលែងតែប្រធានាធិបតីហ្វីលីពីន នាយករដ្ឋមន្រ្តី ឡាវ នាយករដ្ឋមន្រ្តីថៃ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រៅផ្លូវការ នៅទីក្រុងហ្សា ការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ក្រោមគំនិតផ្តួចផ្តើមរបស់ លោក យូកូ វីដូដូ ប្រធានាធិបតី នៃ សាធា​រណ​រដ្ឋឥណ្ឌូនេស៊ី និងព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ នៃ​ប្រទេសប្រុយណេ ក្នុងនាមជាប្រធានអាស៊ាន។ សម្រាប់កិច្ចប្រជុំកំពូលពិសេសក្រៅផ្លូវការនេះ ប្រ​ទេស​មីយ៉ាន់ម៉ា ត្រូវបានអញ្ជើញចូលរួមដោយ ឧត្តមសេនីយ៍ មីន អោង ហ្លេង ប្រមុខ​យោ​ធា​មីយ៉ាន់ម៉ា។ របៀបវារ:សំខាន់ៗចំនួន៣ រួម​មានទី១ ការកសាងសហគមន៍អាស៊ាន ទី​២​ ទំនាក់​ទំនង​ខាងក្រៅ និងទី៣ ការផ្លាស់ប្តូរយោបល់​លើ​បញ្ហាតំបន់ និងអន្តរជាតិ បានប្រារព្វ​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំកំពូលអាស៊ានពិសេសក្រៅផ្លូវការ នា​ទីស្នាក់​ការ​ថ្មី នៃលេខាធិការអាស៊ាន ក្នុង​ទីក្រុង​ហ្សាការ​តា សាធារណរដ្ឋឥណ្ឌូនេស៊ី រសៀលថ្ងៃទី២៤​មេសានេះ។ នៅក្នុងកិច្ចប្រជុំកំពូលពិសេស ដែលធ្វើ​ឡើង​ជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើង​នូវ​ជំងឺកូវីដ១៩ ជាសកល បណ្តាមេដឹកនាំអាស៊ាន បាន​ពិភាក្សាគ្នាយ៉ាផុសផុល ទៅលើបញ្ហាតំបន់ និង​អន្តរជាតិ ដែលជាក្តីបារម្ភរួមជាពិសេសការវិវត្តថ្មីៗ ននៅក្នុងប្រទេសមីយ៉ាន់ម៉ា៕


ប្រភព: ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print