មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ប្រកាសទាត់ចោលព័ត៌មានក្លែងក្លាយថា ថ្នាំ LH24 អាចព្យាបាលជំងឺឆ្លងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ​ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា​ បានចេញមកប្រកាសច្រានចោលព័ត៌មានក្លែងក្លាយ ដែលបានប្រឌិតឡើយដោយជនអគតិថា «ថ្នាំLH24» លេបទៅនឹងព្យាបាលជំងឺកូវីដ១៩ឲ្យជាសះស្បើយ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមទៀតថា ព័ត៌មានដែលបានចែកចាយនេះ គឺជាព័ត៌មានប្រឌិត មានលក្ខណៈញុះញង់បង្កចលាចលតែប៉ុណ្ណោះ ហើយចំពោះការប្រើប្រាស់ថ្នាំយ៉ាងណានោះ សូមតាមដានការផ្សាយព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាល ជៀសវាងចាញ់បោកជនខិលខូច ដែលជាអ្នកប្រឌិតព័ត៌មានឡើង។

បន្ថែមពីនេះ​ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«ក្រសួងសុខាភិបាល មិនមានព័ត៌មានបែបនេះទេ សូមមេត្តាកុំយកទៅផ្សព្វផ្សាយបន្ត នាំឲ្យមានភាពច្របូកច្របល់ក្នុងសង្គម»។

ទន្ទឹមនឹង​នេះ​ ក្រសួងសុខាភិបាល ក៏សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ជួយស្រាវជ្រាវរកបុគ្គលដែលប្រឌិតព័ត៌មាននេះ ដែលនាំឲ្យមានការភ័ន្ដច្រឡំ ដើម្បីយកមកចាត់ការតាមច្បាប់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print