អភិបាលខណ្ឌចំការមនថ្លែងថា ដើម្បីបិទបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈឱ្យបានឆាប់ គឺទាមទារឱ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសដឹកនាំមន្រ្តីរាជការនៃរដ្ឋបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោកស្រីអភិបាលរងខណ្ឌ និងលោកខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនដល់បងប្អូនពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបការលំបាកក្នុងគ្រា នៃការបិទខ្ទប់ចំនួន៤៨គ្រួសារ មានមនុស្សរស់នៅសរុប១៩០នាក់ដែលស្ថិតនៅភូមិ៦, ភូមិ៧ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានលើកឡើងថា ក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ក្រោមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល គឺត្រូវទាមទារឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ ។

ក្នុងឱកាសនោះ លោក ថេង សុថុល ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេផ្ញើជូនបងប្អូនប្រកបដោយក្តីនឹករលឹក និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ និងកាត់ផ្តាច់នៃការឆ្លងក្នុងព្រឹត្តិការណ៍២០ កុម្ភៈឱ្យបានឆាប់។

លោកអភិបាលខណ្ឌក៏បានលើកឡើងពីកិច្ចខិតខំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងថ្ងៃ ទាំងយប់របស់រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងទាំងបីប្រភេទ ក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសក្រុមគ្រូពេទ្យក្នុងការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងកាត់ផ្តាច់ការចម្លងនៃព្រឹត្តិការណ៍២០កុម្ភៈ។
បើតាមលោកនាយករដ្ឋបាលខណ្ឌចំការមន បានឱ្យដឹងថា អំណោយដែលចែកជូននេះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ១បាវទម្ងន់២៥គីឡូក្រាម,មី០១កេស, ទឹកត្រី១យួរ-ទឹកស៊ីអុីវ១យួរ, ត្រីខ ១០កំប៉ុង និងម៉ាស់ចំនួន១០បន្ទះ ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print