លោកបណ្ឌិត អាំង សិរីពិដ្ឋ អភិបាលរងខណ្ឌចំការមនបានផ្តល់អំណោយគ្រឿងឧបភោគបរិភោគដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ អំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនដោយមានការដឹកនាំដោយលោកបណ្ឌិត អាំង សិរីពិដ្ឋ អភិបាលរងខណ្ឌចំការមនបានផ្តល់អំណោយជូនកងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌចំការមនដែលខិតខំតាមគោលដៅប៉ារ៉ាសក្នុងមូលដ្ឋាន ការពារចុះអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល “លេខ ៥០ ស.ស.រ ចុះ ថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២១ ស្តីពីកា ៖ ការកែសម្រួលវិធានការ ដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជ ធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ។

ពិធីប្រគល់ទទួលអំណោយនេះគឺធ្វើឡើងនារសៀលថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២១នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដោយមានការចូលរួមពីលោកបណ្ឌិត អាំង សិរីពិដ្ឋ អភិបាលរងខណ្ឌចំការមន ខណ្ឌចំការមន តំណាងលោកជំទាវ កែ សួនសុភី ស សុខា និងលោក អៀង ធារិទ្ធ មេបញ្ជាការរងខណ្ឌចំការមន ។

លោកបណ្ឌិត អាំង សិរីពិដ្ឋ អភិបាលរងខណ្ឌចំការមននាំយកអំណោយដែលផ្តល់ជូនរួមមានគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីបន្តចែកជូនដល់កងរាជអាវុធហត្ថចំនួន49នាក់ និងបន្ថែមធុងហ្គាសចំនួន១ធុងធំ និងធុងសំរាប់បាញ់អាកុលពេលចុះបំពេញភារកិច្ចផង ។ ថ្មីៗលោកបណ្ឌិអភិបាលរងក៏បានផ្ដល់អំណោយទាំងនេះដល់នគរបាលប៉ុស្តិ៍ទាំង៥ចំណុះអធិការដ្ឋាននគរបាលអធិការខណ្ឌចំការមនសរុប១១៥នាក់ និងគណ:បញ្ជាការពារសាលាសង្កាត់ និងជួយសង្រ្គោះស្រ្តីមានផ្ទៃពោះជិតគ្រប់ខែខ្វះខាតលុយកាក់បង់ថ្លៃជួលផ្ទះក៏បានរៀបចំផ្ដល់ថវិការនិងរកបន្ទប់ជួលថ្មីអោយទៅគាត់ដែរ ។ក្នុងនោះផងដែរលោកបណ្ឌិតអភិបាលរងបានអំពាវនាវដល់កងកម្លាំងទាំងអស់ត្រូវថែរក្សាសុខភាពការពារអោយបានល្អដឹងថាកងកម្លាំងត្រូវថ្ងៃត្រង់ភ្លៀងគ្មានពេលសំរាកគ្រប់គ្រាន់ទេតែដើម្បីការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋទោះមានការនឿយហត់យ៉ាងណាក៏មិនឆ្លើយថាហត់ដែរ ។

លោក មេបញ្ជាការរងកងរាជអាវុធខណ្ឌបានបញ្ជាក់ថា តាមរយៈកាយវិការដ៏ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ

ពិតជាបានរួមចំណែកយ៉ាងសំខាន់ជា មួយក្រសួងការងារ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ19នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលាកងកម្លាំងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ កែ សួនសុភី ស សុខា តែងតែគិតគូរដល់កងកម្លាំងទាំងអស់ដែលបំពេញភារកិច្ចជូនជាតិ ៕

 

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print