ក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារប្រវែង ៧.៧០០ ម៉ែត្រប្រឡាយមេ ពោធិ៍ពីរដើម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ​ ប្រឡាយមេ ពោធិ៍ពីរដើម ស្ថិតក្នុងឃុំបន្ទាយនាង និងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានស្តារប្រវែង ៧.៧០០ ម៉ែត្រ រួមជាមួយនឹងការសាងសង់សំណង់សិល្បការធំ-តូចជាច្រើនកន្លែងទៀត ។ ក្រោយពេលបញ្ចប់ការងារនេះ ប្រឡាយមេ ពោធិ៍ពីរដើម នឹងដើរតួនាទីនាំទឹកពីស្ទឹងមង្គលបូរី ទៅស្រោចស្រពដីស្រែរបស់បងប្អូនប្រជាកសិករជាង ៣.០០០ ហិកតា ស្ថិតក្នុងឃុំបន្ទាយនាង និងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៕​ សុខ​ ខេមរា

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print