ខេត្តព្រះសីហនុ បញ្ចប់ការត្រួតពិនិត្យនៅតាមច្រកចេញ-ចូល រវាងខេត្តព្រះសីហនុ ជាមួយនិង បណ្តាខេត្តផ្សេងទៀត, ប៉ុន្តែភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ តំបន់ក្រហមបិទខ្ទប់ដដែល

ចែករំលែក៖

ខេត្តព្រះសីហនុ, នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានចេញ សេចក្ដីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាប លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សាធារណជនទាំងអស់ ឱ្យបានជ្រាបថា យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២១ ស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដូចនេះរដ្ឋបាលខេត្តព្រះសីហនុបញ្ចប់ការត្រួតពិនិត្យនៅតាមច្រកចេញ-ចូល រវាងខេត្តព្រះសីហនុ ជាមួយនិង បណ្តាខេត្តផ្សេងទៀត។ ប៉ុន្តែសម្រាប់ការចេញ-ចូលក្រុងព្រះសីហនុ គឺនៅបន្តអនុវត្តការបិទខ្ទប់តាមខ្លឹមសារនៃសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ លេខ ១១៦/២១ សសរ ស្តីពីការបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ ដែលជា

តំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» និងសេចក្តីសម្រេចលេខ១១៧/២១ កំណត់ភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជា«តំបន់ក្រហម” ដដែល រហូតដល់មានការជូនដំណឹងជាថ្មី។
អាស្រ័យដូចបានជម្រាបជូនខាងលើសូម លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print