ក្រសួងទេសចរណ៍ ចេញសារាចរណែនាំស្តីពី ការរៀបចំគ្រប់គ្រងភ្ញៀវទេសចរនៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ ទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ, ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលអាចកើតមានជាយថាហេតុនៅតាមរមណីយដ្ឋាន ទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេស ក្រសួងទេសចរណ៏សូមធ្វើការ ណែនាំ ដូចខាងក្រោម៖

១. មន្ទីរទេសចរណ៍ខេត្ត ត្រូវសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការពិនិត្យបើកឡើង វិញនូវរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន។ ដោយឡែក ចំពោះរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ ដែល ស្ថិតក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្ដាល និងក្នុងខេត្ត ឬតំបន់ដែលបានដាក់ចេញវិធានការ បិទខ្ទប់ មន្ទីរទេសចរណ៍ ត្រូវបន្តសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការបិទ គោលដៅខាងលើជាបណ្តោះអាសន្នបន្តទៀត រហូតដល់មានការសម្រេចដាក់ចេញនូវវិធានការថ្មី។

២. ចំពោះខេត្ត ឬតំបន់ដែលមិនមានការបិទខ្ទប់មន្ទីរទេសចរណ៍ត្រូវសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ចូលរួមអនុវត្តវិធានការនៃការធ្វើចត្តាឡីស័កឲ្យបានម៉ត់ចត់ ដោយមិនត្រូវអនុញ្ញាត ឲ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលកំពុងជាប់ធ្វើចត្តាឡីស័ក ឬត្រូវផ្តល់សំណាកធ្វើតេស្ដរក ជំងឺកូវីដ-១៩ ចូលទៅកម្សាន្តក្នុងគោលដៅទេសចរណ៍ខាងលើជាដាច់ខាត។

៣. គ្រប់គោលដៅទេសចរណ៍ខាងលើ ត្រូវអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រក្សាគម្លាតសុវត្ថិភាព និងវិធានការ “៣កុំ ពិសេសវិធានការ “៣ ការពារ ” គឺពាក់ម៉ាស់ លាងដៃ និង ” គឺកុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ .. កុំចូលទៅ កន្លែងដែលបិទជិតឈឹង និងកុំប៉ះពាល់គ្នា ព្រមជាមួយការខិតខំអនុវត្តការគ្រប់គ្រង និងអភិវឌ្ឍគោលដៅ ទេសចរណ៍ក្នុង“ គន្លងថ្មី(New Normal Protocol)” ។

៤. គ្រប់គោលដៅទេសចរណ៍ខាងលើ ត្រូវធ្វើការកត់ត្រាភ្ញៀវទេសចរទាំងអស់ ជាពិសេសអាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង ពិសេសគ្រប់មូលដ្ឋានទាំងអស់ ត្រូវចុះឈ្មោះបង្កើត និងប្រើប្រាស់ប្រព័ន្ឋ QR Code ទប់ស្កាត់កូវីដ-១៩ និងតម្រូវឲ្យភ្ញៀវទេសចរត្រូវតែស្កេនជាដាច់ខាត មុនចូលទៅក្នុងកន្លែង របស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវរៀបចំនូវការត្រួតពិនិត្យកំដៅ ការបាញ់អាល់កុលសម្លាប់មេរោគ ហើយ ភ្ញៀវទេសចរត្រូវតម្រូវឲ្យពាក់ម៉ាស់ស្របតាមគោលការណ៍សុខាភិបាល។

៥. គ្រប់គោលដៅទេសចរណ៍ខាងលើ ត្រូវពង្រឹងការគ្រប់គ្រងឲ្យបាន ល្អប្រសើរ ពិសេសត្រូវកំណត់ សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយអនុលោម តាមស្តង់ដាតម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត។ ទន្ទឹមនឹងនេះ ត្រូវ ជំរុញលើកទឹកចិត្តភ្ញៀវទេសចរឲ្យទៅលំហែកម្សាន្តតែជាមួយធម្មជាតិ និងសក្ដានុពល ដែលមានក្នុង គោលដៅទេសចរណ៍ខាងលើ ដោយមិនត្រូវរៀបចំឲ្យមានការជួបជុំជាដាច់ខាត។ ចំពោះការជួបជុំជា ក្រុមតូចដែលចាំបាច់ (លក្ខណៈជាក្រុមគ្រួសារផ្ទាល់ នៅក្នុងភោជនីយដ្ឋាន អាហារដ្ឋាន ឬកន្លែងទទួល ទានអាហារដែលមាននៅក្នុងគោលដៅទេសចរណ៍ខាងលើ ក៏ចាំបាច់ត្រូវតែរក្សាគម្លាតសុវត្ថិភាពបុគ្គល ឲ្យបានត្រឹមត្រូវ ( យ៉ាងតិច ១, ៥ ម៉ែត្រពីគ្នា) ។

៦. ព្រមជាមួយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩គ្រប់គោលដៅទេសចរណ៍ខាងលើ ត្រូវ ពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថានអនាម័យ និងរក្សាតម្លៃផលិតផល និងសេវាកម្ម ឲ្យបានសមរម្យ។

៧. គ្រប់គោលដៅខាងលើ ត្រូវអនុវត្តសារាចរនេះ ឲ្យមានប្រសិទ្ឋភាពខ្ពស់។ ករណីខកខានមិនបានអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវតាមខ្លឹមសារសារាចរណែនាំនេះ មន្ទីរទេសចរណ៍មិនត្រូវអនុញ្ញាតឲ្យគោលដៅ ទេសចរណ៍ខាងលើ បើកដំណើរការជាដាច់ខាត និងអាចប្រឈមទៅនឹងវិធានការច្បាប់ជាធរមាន ពិសេសច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ទទួលបានសារាចរណែនាំនេះ គ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី មន្ទីរពាក់ព័ន្ធ និងផ្នែកឯកជន អនុវត្តតាមខ្លឹមសារខាងលើឲ្យមានប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print