កងរាជអាវុធហត្ថរាជធានីភ្នំពេញថ្លែងអំណរគុណចំពោះលោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមវិនិយោគិន IDI យុវជនក្រៅប្រព័ន្ធ និងក្រុមវិនិយោគិន IDI ទាំងអស់

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជា មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងឱ្យទទួលជំនួយជារបាំងសុវត្ថិភាព និងជើងចំនួន ១០០ឈុត បានមកពីក្រុមវិនិយោគិន IDI បែងចែកតាមរយៈលោក ហោ សេរីវឌ្ឍន៍ ប្រធានក្រុមវិនិយោគិន IDI យុវជនក្រៅប្រព័ន្ធ និងជាស្ថាបនិកគ្រុប AntiCovid19 Cambodia ដោយមានការចូលរួមពីវិនិយោគិន សមាជិក Admins និងសប្បុរសជន នៃគ្រុប ប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ផៃ វ៉ាន់ នាយការិយាល័យភស្តុភារ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភរបាំងសុវត្ថិភាព និងជើងចំនួន ១០០ឈុតដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕

...


ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print