បែកពីកូន៤៧ថ្ងៃ សួស វីហ្សា ថ្លែងទាំងរំភើបនិងហូរទឹកភ្នែកក្រោយពីអាចពឱបថើបកូនវិញបាន

ចែករំលែក៖

ភ្នំពេញ៖ តាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង សួស វីហ្សា បានវិលត្រឡប់មកជួបជុំគ្រួសារវិញហើយ បន្ទាប់ពីបានសម្រាកព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩។ អស់រយៈពេល៤៧ ថ្ងៃដែលតារាស្រីរូបនេះបានចាកឆ្ងាយពីគ្រួសារ ប្ដី ពិសេសគឺកូនស្រីជាទីស្រឡាញ់របស់នាងផងនោះ។ នេះបើតាមគណនីហ្វេសប៊ុករបស់នាងដែលបានសរសេររ៉ាយរ៉ាប់ជាមួយនឹងអត្ថន័យដ៏ក្ដុកក្ដួលរបស់នាងដែលបានឃ្លាតកាយឆ្ងាយពីគ្រួសារនិងបុត្រីអស់មួយរយៈមកនោះ។ អត្ថន័យនៃអត្ថបទដ៏ខ្លីមួយដែលអ្នកនាងបានសរសេរបង្ហើរ លើបណ្តាញសង្គម គឺមានខ្លឹមសារថា” រយៈពេល៤៧ថ្ងៃគត់ដែលម្តាយបែកពីកូនបែកពីគ្រួសារ តែថ្ងៃនេះអ្វីៗគ្រប់យ៉ាងបានវិលមករកសភាពដើមវិញហើយ ខ្ញុំពិតជារំភើបរកពាក្យអ្វីយកមកនិយាយមិនត្រូវទេ ដឹងត្រឹមតែថាពេលនេះខ្ញុំបានជីវិតដ៏ស្រស់បំព្រងរបស់ខ្ញុំត្រឡប់មកវិញហើយ។ មិនតែប៉ុណ្ណោះអ្នកនាងក៏បានក្រើនរំលឹកដល់បណ្ដាអ្នកគាំទ្រនាង ទូរទស្សនិកជន និងជនរួមជាតិទាំងអស់ សូមកុំភ្លេចការពារខ្លួន កុំចេញទៅណាផ្តេសផ្តាស់ប្រសិនបើគ្មានការចាំបាច់ ពិសេសអ្នកនាងក៏បានលើកពីវិធានការរបស់រាជរដ្ឋាភិបាលមកបង្ហាញដែរ គឺ៣កុំ ៣ការពារ ដើម្បីខ្លួនអ្នក និងសង្គមជាតិ។
គេចាំបានថា កាលពីដើមខែមុន តារាចម្រៀងរូបនេះត្រូវបានធ្វើតេស្តលើកទី៣ រួចសម្រេចឃើញថា រូបនាងមានវិជ្ជមានកូវីដ-១៩។ ពេលនោះគ្រួសាររបស់នាងបានព្រួយបារម្ភចំពោះសមាជិកគ្រួសាររបស់គាត់ខ្លាំងណាស់ ហើយក្រុមអ្នកគាំទ្រក៏បានជូនពរនាងជាហូរហែ សូមឲ្យនាងឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះផងដែរ។
គួរបញ្ជាក់ដែរ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ៦១៦នាក់ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈដែលអ្នកជំងឺចំនួន១៩០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៩៩៧៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៩៤២៦នាក់, អ្នកជាសះស្បើយចំនួន ៣៤០០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៤៩៥នាក់, អ្នកស្លាប់ចំនួន ៧៤នាក់៕

...

ដោយ៖  វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print