ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ជនជាប់ចោទ៦នាក់ដែលឃ្លានផឹកសុីទាំងភ្លៀងទទូរឆត្រ !

ចែករំលែក៖

ខេត្តកណ្ដាល៖ គេម្នាក់ៗរវល់និងភ័យខ្លាចនឹងជំងឺកូវីដ-១៩ ហើយអាជ្ញាធរបានធ្វើការណែនាំទៅតាមតំបន់បិទខ្ទប់នៅក្រុងតាខ្មៅនៃខេត្តកណ្ដាល បែរជាមានមនុស្សមួយក្រុមប្រមូលគ្នាផឹកស៊ីទាំងភ្លៀងកំពុងធ្លាក់ និងយកឆត្រមកទទូរផឹកប្រមូលផ្ដុំគ្នា ទើបសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្ដាលឃាត់ខ្លួនតែម្តង។

ទីបំផុតពួកគេបានដូចបំណងមែន! ឃ្លានផឹកស៊ីខុសកាលៈទេសៈ ត្រូវចូលពន្ធនាគារបណ្ដោះអាសន្ន។

សូមបញ្ជាក់ថា មានមនុស្សប្រុសស្រីចំនួន៦នាក់ ដែលប្រឆាំងនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដោយប្រមូលម្តុំគ្នាផឹកស៊ីទទូរឆត្រទាំងមេឃកំពុងភ្លៀងខ្លាំង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ត្រូវបានលោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «មិនគោរពវិធានការរដ្ឋបាល» តាមមាត្រា៤ និង មាត្រា១០ នៃច្បាប់ស្តីពីកូវីដ ។ នេះបើតាម លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ថ្លែងប្រាប់សារព័ត៌មាន មុននេះបន្តិច នារសៀលថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២១៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print