រដ្ឋបាលស្រុកគីរីវង់ បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ឈ្មោះ អែក វណ្ណី អាយុ ២៦ឆ្នាំ មុខរបរ ជាកម្មករដឹកបង្កងលក់នៅផ្សារទួលទំពូង និងផ្សារថ្មី រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលស្រុកគិរីវង់ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ទាំងអស់ឱ្យបានជ្រាប ថា៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅភូមិជាវប្ដីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ មានករណីវិជ្ជមាន កូវីដ-១៩ ម្នាក់ ដែលជាករណីឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ លើបុរស ឈ្មោះ អែក វណ្ឌី អាយុ ២៦ឆ្នាំ មុខរបរ កម្មករដឹកបង្កងលក់នៅផ្សារទួលទំពូង និងផ្សារថ្មី រាជធានីភ្នំពេញ។

រដ្ឋបាលស្រុកគិរីវង់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោល ជាមួយអ្នកជម្ងឺកូវីដ-១៩ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូល រួមយកសំណាកនៅមូលដ្ឋានបងប្អូនផ្ទាល់នៅ ភូមិ ឃុំ ខាងលើ ព្រមទាំងដាក់ខ្លួន ឱ្យនៅដាច់ដោយ ឡែករយៈពេល១៤ថ្ងៃ ក្នុងករណីដែលបងប្អូនមានបញ្ហាសុខភាពដូចជា៖ ក្ដៅខ្លួន ឈឺក ក្អក ត្រូវ ប្រញាប់រួសរាន់រាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលនៅជិត ឬទំនាក់ទំនងផ្ទាល់ តាមរយៈទូស័ព្ទលេខ៖ – ០១២ ៣១២ ៨៨៦ – ០៩២ ៦៨០ ៥១៨
– ០៨៩ ៦៦៩ ៦២១ – ០៧០ ៧០០ ៥៧៨
រដ្ឋបាលស្រុកសង្ឃឹមយ៉ាងមុតមាំថា៖ បងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្តឱ្យបាន
ខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “ ៣ការពារ និង៣កុំ” របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល
ទាំងអស់ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print