ខេត្តក្រចេះ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំបូរធ្វើការស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ពីបទធ្វើសកម្មភាពចូលទៅលួចរ៉ែមាសពីក្រុមហ៊ុនរ៉ែមាសមួយកន្លែងដែលមានទីតាំងស្ថិតនៅចំណុចអូរត្រូន ក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពពីកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំបូរបានឱ្យដឹងថា កម្លាំងប្រតិបត្តិការស្រុកបានចុះធ្វើការបង្រ្កាបនៅយប់ថ្ងៃទី២៥ខែមេសា ឆ្នំា២០២១ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនិឹងករណីលួចរ៉ែមាស ក្នុងនោះមានទី១-ឈ្មោះស៊ិន សុខេត ហៅឌី ភេទប្រុសអាយុ ៥២ឆ្នាំ មុខរបរកសិករ។ទី២-ឈ្មោះអាន វ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ និងទី៣.ឈ្មោះជឹម សុឡា ភេទប្រុសអាយុ២៤ឆ្នាំ។ អ្នកទាំងបីនាក់នេះមានទីលំនៅក្នុងភូមិឃុំជាមួយគ្នា ក្នុងតំបន់ក្បែរក្រុមហ៊ុនរ៉ែមាសស្ថិតក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះនោះដែរ។
ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ហើយ កម្លាំងសមត្ថកិច្ចបានយកមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកសំបូរដើម្បីធ្វើកំណត់
ហេតុបញ្ជួនទៅសាលាដំបូងខេត្តចាត់ការតាមនីតិិវិធីច្បាប់៕