ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃចន្ទទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសថា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥៨០នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ១៧៧នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ មានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៨០នាក់ (សហគមន៍ទាំង ៥៧៩នាក់) និងមានអ្នកជាសះស្បេីយចំនួន ១៧៧នាក់ក្នុងនោះរួមមាន៖
– ករណីឆ្លងសហគមន៍ ៥៧៩ នាក់
– អ្នកដំណើរពីបរទេស ០១ នាក់
គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= ១០៥៥៥ នាក់
– អ្នកជាសះស្បើយ= ៣៥៧៧ នាក់
– អ្នកកំពុងព្យាបាល= ៦៨៩២ នាក់
– អ្នកស្លាប់= ៧៩ នាក់៕
...
ដោយ៖សហការី