ខេត្តកំពង់ចាម÷ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្តកងកម្លាំងនិង អាជ្ញាធរមានសមត្ថកិច្ច អញ្ជើញចុះត្រួតពិនិ្យស្ថានភាពនៃការបិទភូមិភូមិថ្មី(ខ)ឃុំរកាគយ ស្រុកកងមាសខេត្តកំពង់ចាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា ស្រុកកងមាស គិតត្រឹមថ្ងៃទី២៦ មេសា នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ០២នាក់ អ្នកប៉ះពាល់ផ្ទាល់មាន ០៨នាក់ និងអ្នកប៉ះពាល់ប្រយោលមាន ១៦នាក់។
ចំពោះអ្នកជំងឺទាំង ០២នាក់ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ត្រូវបានយកទៅធ្វើច័ត្តឡីស័កនៅមណ្ឌលចត្តាឡីស័កររបស់រដ្ឋបាលខេត្តកំពង់ចាម ក្រុងកំពង់ចាម ។ ឯចំណែកអ្នកប៉ះពាល់ដោយប្រយោល ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមលំនៅដ្ឋានរៀងៗខ្លួន៕
...
ដោយ៖ សូរិយា