ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច្ចៃ សហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវជុំវិញករណីយុវជនម្នាក់អត្តឃាត ដែលគេសង្ស័យអាចបណ្ដាលមកពីតូចចិត្តតូចថ្លើម បន្ទាប់ឪពុកម្ដាយផ្គូរផ្គងកូនក្រមុំគេពុំបានសម្រេច ។
ករណីសមត្ថកិច្ចសហការគ្នាចុះពិនិត្យសពធ្វើអត្តឃាតខាងលើ ធ្វើឡើងនាព្រឹកថ្ងៃចន្ទ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចដើមខ្នុរផ្នែកខាងកើតផ្ទះ ស្ថិតនៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈាង ថន ហៅដុង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិ.ឃុំកើតហេតុ ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកដដែលបន្តទៀតថា ជនរងគ្រោះ(ឈាង ថន ហៅដុង)បានយកខ្សែនីឡុងពណ៏ស ប្រវែងប្រមាណ១ម៉ែត្រពីតឹក ចងព្យួ.កទៅដើមខ្នុរ ហើយនៅក្បែកន្លែងកើតហេតុមានកន្ទុយទើបនឹងបារីជក់ថ្មីៗ និងមានកាត់ទូរស័ព្ទបញ្ចូលលុយរួចចំនួន២សន្លឹក ដែលគេសង្ស័យមុនធ្វើអត្តឃាតមានការទំនាក់ទំនងទៅណាម្នាក់ ។
ប្រភពដដែលបន្តទៀតថា ឪពុកម្ដាយជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា កន្លងមកកូនប្រុសរងគ្រោះរបស់គាត់ បានស្រលាញ់កូនអ្នកស្គាល់គ្នា១នាក់នៅឯខេត្តកំពត ហើយពួកគាត់ធ្លាប់ផ្គូរផ្គង និងទំនាក់ទំនងគ្នា ប៉ុន្តែខាងស្រីជូនពាក្យវិញដោយថាខែឆ្នាំសូវល្អ ចាប់ពីពេលនោះមកឃើញកូនប្រុសមានទឹកមុខ និងអារមណ៍ប្លែក ជនរងគ្រោះពិតជាអាចស្លាប់ដោយចង.កធ្វើអត្តឃាតពិតប្រាកដ សពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ បុឹម ពិន