ភ្នំពេញ, នៅយប់មុននេះបន្តិច ! នាវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា,
សូមជម្រាបជូនអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា៖ សន្និសីទសារព័ត៌មានស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលរៀបចំដោយគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់“គ.ប.ខ.” ដែលគ្រោងរៀបចំនៅវេលាម៉ោង៩.០០ព្រឹក ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌ ត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ នាទីស្តីការក្រសួងយុត្តិធម៌ វេលាម៉ោង៩.០០ព្រឹកវិញ ដោយមានការចូលរួមជាវាគ្មិនជាតំណាងមកពីស្ថាប័នចំនួន៥រួមមាន៖ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលរាជធានីភ្នំពេញ ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប និងចូលរួមតាមការគួរ ។ សូមអរគុណ!
ដោយ, សុខ ខេមរា