នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ ឧត្តមសេនីយ៍ឯក ផន ណារ៉ា អគ្គនាយករង អគ្គនាយកដ្ឋាន សំភារៈបច្ចេកទេស និងជានាយក នាយកដ្ឋាន បញ្ជូនសារក្រសួងការពារជាតិ បានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីបូកសរុបការងារបញ្ជូនសារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ និងបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញបញ្ជូនសារជំនាន់ទី៨ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។
ជាកិច្ចចាប់ផ្តើម លោកមេបញ្ជាការបញ្ជូនសារ បានមានមតិស្វាគមន៍ទៅកាន់គណៈអធិបតី និងភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីខាងលើនេះ។ បន្ទាប់មកលោកមេបញ្ជាការរងបានអានរបាយការណ៍បូកសរុបឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ ២០១៦៕ សហការី
...