យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីចែកចាយថ្នាំញៀន

ចែករំលែក៖

ខេត្តព្រៃវែង៖  យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពី ធ្វើសកម្មភាពចែកចាយគ្រឿងញៀនៅវេលាម៉ោង១រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៣១០ ស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។

មន្ត្រីនគរបាលខេត្តព្រៃវែងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផើង វិជ្ជា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏។ ជាមួយការឃាត់ខ្លួនដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់ ស្មើនឹង០,២ក្រាម ម៉ូតូធ្វើសកម្មភាព១គ្រឿង ទូរស័ព្ទ១គ្រឿង។

...

ក្រោយពីឃាត់ខ្លួននៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ទើបបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ សហការី 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print