លោក​ ស​ សុខា៖​ ប្រគល់អំណោយជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ចែករំលែក៖

បន្ទាយមានជ័យ៖ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​និងកីឡា​ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០២១នេះ​ បានចាត់ឲ្យលោក ស្រេង សុផល អនុប្រធានអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ជាតំណាង និងក្រុមការងារ បាននាំយកអំណោយរបស់លោក និងក្រុមគ្រួសារ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមក្នុងយុទ្ធនាការ ការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា ។

នាឱកាសនោះ​ អំណោយដែលលោក ស្រេង សុផល និងក្រុមការងារ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ រួមមាន ៖ អង្ករ ចំនួន ៥តោន ម៉ាសការពារ ចំនួន ១ម៉ឺនម៉ាស មួកពេទ្យ ចំនួន ១០០មួក អាវពេទ្យ ចំនួន ១០០អាវ អាល់កុល ៦០លីត្រ ទឹកសុទ្ធ ចំនួន ៥០០យួរ និងថវិកា ចំនួន ១០លានរៀល។

ជាមួយគ្នានោះ​ លោក​ ស្រេង សុផល សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់គឺត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឲ្យបានម៉ឺងម៉ាត់ ដើម្បីការពារជីវិតខ្លួនយើង និងក្រុមគ្រួសាររបស់យើងក៏ដូចជាសង្គមជាតិយើងផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print