មេបញ្ជាការកងពលថ្មើរជើងលេខ៥៣ ត្រួតពិនិត្យជំរំជម្រកស្នាក់នៅបណ្តោះអាសន្នកងកម្លាំងសហការការពារពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តបាត់ដំបង, ដោយយល់ពីទុក្ខលំបាករបស់កងកម្លាំងកំពុងបំពេញភារកិច្ចសហការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចំពោះជម្រកស្នាក់នៅបណ្តោះអាសន្ន ដែលត្រូវខ្យល់បក់ប៉ើង ទទឹកភ្លៀង ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យផ្ទាល់ និងនាំយកស័ង្កសីអំណោយដ៏ថ្លៃថ្លា លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចែកជូនកងកម្លាំងតាមបណ្តាចំណុចគោលដៅខ្សែបន្ទាត់ព្រំដែនទាំងបីទិសគឺ ទិសស្រុកកំរៀង ស្រុកភ្នំព្រឹក និងសំពៅពូន។

លោកឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានមានប្រសាសន៍ថា រដូវភ្លៀងបានឈានមកដល់ លាយឡំនឹងខ្យល់កន្ត្រាក់បោក ធ្វើឲ្យជម្រកស្នាក់នៅរបស់បងប្អូនកងកម្លាំង ដែលប្រក់ដោយកៅស៊ូតង់ប៉ើងរហែកទទឹកសម្ភារ:ប្រើប្រាស់ និងលំបាកដេកពួន។ លោក មេបញ្ជាការកងពល បន្តថា ដោយយល់នូវទុក្ខលំបាកនេះ លោកបានបញ្ជាឲ្យបងប្អូនកងកម្លាំងកសាងជម្រកស្នាក់នៅជាថ្មីប្រក់ដោយស័ង្កសីវិញ។ លោកបញ្ជាក់ថា លោកនឹងបន្តធ្វើជម្រកស្នាក់នៅឲ្យបងប្អូនយើងបានសមរម្យ ងាយស្រួលក្នុងការបំពេញភារកិច្ច ព្រោះបេសកកម្មទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នេះ មិនដឹងនឹងត្រូវបញ្ចប់នៅពេលណានោះទេ។

ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ក៏បានណែនាំយោធិនឲ្យរស់នៅស្អាតបាត ត្រូវធ្វើបង្គន់អនាម័យ និងដាំដុះបន្លែចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ការហូបចុកផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print