លោកផែ សុផាន់ណា និងកញ្ញាសាសា ខេត ប្រកាសរៀបការក្នុងថ្ងៃខួបកំណើត

ចែករំលែក៖

ភ្នំពេញ៖ មានសិល្បករតិចតួចប៉ុណ្ណោះដែលព្យាយាមបើកចំហរចំណងស្នេហ៍របស់ខ្លួនជាសាធារណៈមុនពេលថ្ងៃចូលរោងការមកដល់។ ប៉ុន្តែតារាសម្តែងពីររូបគឺលោក ផែ សុផាន់ណា និងកញ្ញា សាសាខេត បានប្រកាសភ្ជាប់ទំនាក់ទំនងដោយបើកចំហ ថែមទាំងបង្ហាញពីគ្រោងដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០១៧ក្រោយពីស្គាល់និងសិក្សាគ្នាអស់រយៈពេលជាង៣ឆ្នាំមកនោះ។

ការប្រកាសគម្រោងរៀបការរបស់អ្នកទាំងពីត្រូវបានធ្វើឡើងក្នុងពិធីខួបកំណើតរបស់កញ្ញា សាសា ខេត ដែលបានរៀបចំធ្វើឡើងកាលពីរាត្រីថ្ងៃទី៨ មីនា ឆ្នាំ២០១៦នាភោជនីយដ្ឋានវីហ្រ្វែន។

លោកផែ សុផាន់ណាបាននិយាយថា លោកបានរៀបចំធ្វើពិធីខួបកំណើតជូនគូស្នេហ៍បណ្តូលចិត្តរបស់លោកនេះក៏ព្រោះតែយល់ថារវាងលោកនិងម្ចាស់បេះដូងគឺកម្រមានកម្មវិធីជួបជុំមិត្តភក្តិណាស់គឺមានតែកម្មវិធីធម្មតាៗ។ ប៉ុន្តែនេះគាត់កើតចំថ្ងៃពិសេស៨មីនាដែលអ្នកណាក៏ដឹងថាជាសិទ្ធិនារីទើបលោករៀបចំជូនគាត់ដើម្បីជាការលើកទឹកចិត្តឲ្យនាងផងដែរ។ លោកបន្តថាចង់មានកម្មវិធីជុំគ្នាទាំងមិត្តភក្តិសងខាងនិងចាស់ទុំទើបបង្កើតកម្មវិធីតែម្តងព្រោះគិតថានេះជាថ្ងៃពិសេសដែរ។ បញ្ជាក់ពីកំណើតស្នេហ៍គឺលោកបានស្គាល់គូស្នេហ៍រូបនេះបានរយៈពេលជាង៣ឆ្នាំមកហើយគ្រាដែលលោកបានទៅចូលរួមពិធីសម្ពោធខ្សែភាពយន្តខ្មែរដែលលោកបានសម្តែងហើយបានស្គាល់នាងក្នុងគ្រានោះសុំរាប់អាន។ ក្រោយមកលោកបានជួបនិងកញ្ញា សាសាខេត តាមរយៈការសម្តែងរួមគ្នាទើបចេះតែបន្តទំនាក់ទំនងរហូតក្លាយជាគូស្នេហ៍ពេលនេះ។

លោកថា ក្រោយស្គាល់គ្នាបានមួយឆ្នាំក្រោយបានដាច់ចិត្តសុំស្រឡាញ់គ្នាគ្រាដែលមានការដឹងឭពីចាស់ទុំសងខាង។ តារាសម្តែងវ័យ២៧ឆ្នាំរូបនេះបន្តឲ្យដឹងទៀតថា ទោះយ៉ាងណាខាងស្រីគាត់ចង់ឲ្យលោកចូលរោងការឆាប់ៗនេះប៉ុន្តែមកពីលោកស្តាយការងារសិល្បៈដែលកំពុងរីកចម្រើនទើបលោកពន្យាពេលសិនដោយអាពាហ៍ពិពាហ៍របស់លោកគ្រោងធ្វើឡើងនៅអំឡុងឆ្នាំ២០១៧។ លោកបន្តថាភាគីទាំងសងខាងទាំងចាស់ទុំបានឯកភាពផងដែរអំពីគម្រោងរៀបការនេះ។ លោកបញ្ជាក់ថា ទាំងលោកនិងសង្សាបណ្តូលចិត្តអាចនឹងបន្ថយការងារសិល្បៈច្រើនក្រោយពេលរៀបការព្រោះតែលោកនឹងអនាគតភរិយាមានជំនួយមួយចំនួនដែលបើករួមគ្នា មានទាំងការលក់ផលិតផលគ្រឿងសម្អាងតាមអ៊ីនធើណេត និងគម្រោងជំនួញមួយថ្មីទៀតផងដែរ។

កញ្ញាសាសា ខេត ដែលមានឈ្មោះកំណើតថា លី ស៊ីម៉ាដែលជាតារាសម្តែងស្រស់សោភាបានបញ្ជាក់ថា មានចំណុចល្អរបស់គូស្នេហ៍ជាច្រើនដែលនាងសម្រេចចិត្តទទួលយកជាគូស្នេហ៍និងជាអនាគតស្វាមី បើទោះបីជាមមានចមានគេនិយាយច្រើនថាហេតុអីបានជាជ្រើសរើសអ្នកសិល្បៈដូចគ្នាធ្វើជាគូអនាគតក៏ដោយ នាងថានេះជានិស្ស័យដែលយើងបានយល់ចិត្តគ្នាស្រឡាញ់គ្នា។ ម្យ៉ាងទៀតនាងក៍ចង់តស៊ូនឹងពាក្យថាយកអ្នកសិល្បៈងាយបែកគ្នានាងនឹងប្រឹងជំនះមិនឲ្យពាក្យនេះធ្លាក់មកលើរូបនាងឡើយ។ អ្វីដែលសំខាន់នោះសង្សាររបស់នាងមិនបានធ្វើអ្វីមិនឲ្យតម្លៃនារីឡើយគឺតែងតែឲ្យចាស់ទុំដឹងឮនេះជាចំនុចសំខាន់មួយដែលនាងបានមើលឃើញ។

ស្របពេលជាមួយគ្នានេះនាងក៏អរគុណដល់លោកផាន់ ណាដែរ ដោយបានចេះចាត់ចែងពិធីខួបកំណើតដល់នាងបានជួបជុំមិត្តភក្តិទាំងសងខាងដោយឆ្នាំនេះនាងមានអាយុ២៣ឆ្នាំគត់សូមឲ្យមានសុខមង្គលក្នុងជីវិតរៀងរហូត។

តារាសម្តែងមានដើមកំណើតមកពីខេត្តសៀមរាបរូបនេះបញ្ជាក់ទាក់ទិននឹងគម្រោងរៀបការថាក៏ប្រហែលជានៅឆ្នាំក្រោយទុកពេលរកស៊ីសិនណាមួយនាងក៏ស្តាយដែរនៅពេលឃើញអនាគតស្វាមីគាត់មានការងារច្រើនពេញដៃក្នុងសិល្បៈឲ្យគាត់រកស៊ីដើម្បីសន្សំប្រាក់ឲ្យបានច្រើនផងដែរ៕

IMG_0361

12809828_1686472321623618_1224436973_o

IMG_0368

IMG_0370

12751762_1686472334956950_1467120046_o

12809828_1686472364956947_1695975446_o

12837774_1686472311623619_876943188_o

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print