ភ្នំពេញ, ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានបង្ហោះលើផេកផ្លូវការតាមរយៈចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការហាមឃាត់ការចែកចាយ ឬលក់ឱសថឈោ្មះ Bepanthen” Balm គ្មានលេខបញ្ញិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលសូមជម្រាបជូនលោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ។ លោក លោកស្រីជាម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងសាធារណជនទាំងអស់ឱ្យបានជ្រាបថាៈ តាមការស្រាវជ្រាវ របស់ក្រសួងសុខាភិបាលឃើញមានឱសថឈ្មោះ Bepanthen” Balm គ្មានលេខបញ្ចីកា កំពុងដាក់លក់នៅលើទី ផ្សារក្នុងព្រះរាជាណាចក្រកម្ពុជាដែលស្រដៀងនឹងឱសថដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឌីខេ អេស អេច (ខេមបូឌា) ឈ្មោះ Bepantheus Ointment B/1Tube/30p មានលេខបច្ឆិកា CAM Rz (207 IP+1(ពីក្រសួងសុខាភិបាល) ។ អាស្រ័យដូចបានជម្រាបជូនខាងលើ និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់វិសោធនកម្ម ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលសូមណែនាំដូចតទៅ៖
១-សូមលោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ណែនាំដល់លោក លោកស្រី ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ឳសថស្ថាន ឱសថស្ថានរងឱ្យបញ្ឈប់ការលក់ឱសថគ្មានលេខបញ្ជិកាខាងលើជាបន្តទៀត។
២. ភ្នាក់ងារត្រួតពិនិត្យឱសថ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងត្រូវសហការ ជាមួយមន្ទីរសុខាភិបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមដានរកជនខិលខូចមកផ្តន្ទាទោស និងប្រមូលឱសថគ្មានលេខបញ្ញិកាខាងលើមកកំទេចចោល។
៣-លោក លោកស្រី ជាម្ចាស់ឱសថស្ថាន ឱសថស្ថាន ត្រូវបញ្ឈប់ការលក់ឱសថគ្រប់ប្រភេទដែលគ្មាន លេខបញ្ជីកាពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះជនខិលខូចម្ចាស់ឱសថស្ថាន ឱសថស្ថានរង ទាំងអស់ដែលនៅតែបន្តចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកាខាងលើ។
តាមប្រកាសព័ត៌មាននេះបើប្រជាពលរដ្ឋបានជួប ឬប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ឱសថ ពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១ , ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០, ០១២ ៥៦២ ៤៤៦។
សូមភ្ជាប់រូបភាពឱសថឈ្មោះBepanthen” (iatment មានលេខបញ្ជិកា និងឱសថឈោ្មះ Repnnten
Balm គ្មានលេខបញ្ជិកា៕
ដោយ, សិលា