ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង៖ អ្នកបើកបរមកពីថៃតាមច្រកចាំយាម និងអ្នកចូលមកខេត្តកោះកុង ត្រូវ​ធ្វើតេស្តរហ័សរកកូវីដ១៩​ នៅចំណុចបំបែកស្រែអំបិល

ចែករំលែក៖

ខេត្ត​កោះកុង​៖ បេីយោង​តាមការបញ្ជាក់ពី​ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានថ្លែង​នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះថា មន្ត្រីជំនាញសុខាភិបាលខេត្ត សហការជាមួយសមត្ថកិច្ចចម្រុះប្រចាំការច្រកចាំយាម បានធ្វើតេស្តរហ័សទៅលើក្រុមអ្នកបើកបរ និងព្រូរថយន្តដឹកទំនិញចេញ-ចូលគ្រប់ប្រភេទឆ្លងដែនពីប្រទេសថៃ មកខេត្តកោះកុង ដោយយកសំណាកជាង​ ២០០នាក់ និងនៅចំណុចផ្លូវបំបែកស្រុកស្រែអំបិល ដែលធ្វើដំណើរចូលក្នុងខេត្តកោះកុងបានជាង១០០នាក់។

ប្រធានមន្ទីរសុខាភិបាលខេត្ត​រូបនេះ​ បានបន្តថា​ ក្រោយពីរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបើករម្មណីយដ្ឋានឡើងនៅគ្រប់បណ្តាខេត្ត ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ លើកលែងតែតំបន់បិទខ្ទប់តំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលរាជរដ្ឋាភិបាលនៅតែបន្តបិទខ្ទប់ដដែលមិនឱ្យចេញ-ចូល លើកលែងតែករណីចាំបាច់នោះ។

បន្ថែមពីនេះ​ លោកវេជ្ជបណ្ឌិត​ ទៅ ម៉ឹង បានបញ្ជាក់ទៀតថា ក្រោយការធ្វើតេស្តរហ័ស ក្រុមគ្រូពេទ្យមិនបានឃាត់មនុស្សទុកទេ គឺឱ្យគាត់ធ្វើដំណើរទៅលំនៅដ្ឋានវិញ ដោយណែនាំពួកគាត់ឱ្យនៅដោយឡែករយៈពេល១៤ថ្ងៃ នៅលំនៅដ្ឋានខ្លួនឯងសិន និងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយបើមានលក្ខណៈសង្ស័យលើកសុខភាពខ្លួនឯងត្រូវទៅពិគ្រោះយោបល់ជាមួយក្រុមលោកគ្រូពេទ្យ ដើម្បីពិភាក្សា និងពិគ្រោះយោបល់ជាមួយក្រុមលោកគ្រូពេទ្យស្តាប់តាមការណែនាំរបស់ក្រុមលោកគ្រូពេទ្យ។

ប្រធានមន្ទីររូបនេះ​ បានបន្ថែម​ថា ក្នុងខេត្តកោះកុង តំបន់ដែលអាជ្ញាធរតម្រូវឱ្យបិតខ្ទប់ គឺមានតែ១កន្លែង ស្ថិតនៅក្នុងក្រុមហ៊ុនញ៉ូញៀន ស្ថិតនៅឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្តកោះកុងតែប៉ុណ្ណោះ ហើយតំបន់នេះយើងអាចគ្រប់បានទាំងស្រុង ដោយមិនអនុញ្ញាតឱ្យចេញចូលឡើយ។

ជាមួយគ្នានេះ​ លោកវេជ្ជបណ្ឌិត​ ទៅ ម៉ឹង​ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននានា ឱ្យចូលរួមទប់ស្កាត់ការពារជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារ ហើយត្រូវអនុវត្តន៍តាមការផ្សព្វផ្សាយអប់រំរបស់រាជរដ្ឋាបាល និងក្រសួងសុខាភិបាល «៣ការពារ ៣កុំ» ឱ្យជាប់ជានិច្ចរក្សាអនាម័យឱ្យបានល្អថែទាំសុខភាព ពីព្រោះកូវីដមានហានិភ័យខ្ពស់ណាស់ជាជំងឺសកល៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print