ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៦នាក់ ដែលទើបរកឃើញឆ្លងថ្មីបន្ថែមទៀត ក្នុងនោះមានអាជីវករផ្សារ និងក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធ។
បើយោងតាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅវេទិកា៧មករា រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធជាមួយស្ថានភាពបែបនេះ ក៏បានសម្រេចផ្អាកការលក់ដូរបណ្ដោះអាសន្ន នៅផ្សារលើក្រុងព្រះសីហនុ ជាបណ្ដោះអាសន្នផងដែរ ហើយតម្រូវឲ្យអាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវទៅធ្វើចត្តាឡីស័កផងដែរ៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្ដីសម្រេចបង្ហាញអត្តសញ្ញាណរបស់រដ្ឋបាលខេត្តព្រះសីហនុ មានដូចខាងក្រោម៖