អំណោយរបស់លោកស្រី ហ៊ុន ម៉ាណា និង លោក ឌី វីជ្ជា ប្រគល់ជូនរដ្ឋបាលខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១នេះ លោកស្រី ហ៊ុន ម៉ាណា និង លោក ឌី វីជ្ជា បានចាត់អោយលោក ឆារស៍ វ៉ាន់ និង លោក ជិន ប៊ុនធឿន ព្រមទាំងក្រុមការងារជាតំណាងនាំយកអំណោយមានអង្ករ គ្រឿងបរិភោគបរិភោគជាច្រើនមុខយកទៅប្រគល់ជូនរដ្ឋបាលខណ្ឌជ្រោយចង្វា ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌក្នុងការចែកជូនបងប្អូនកំលាំងប្រចាំការក្នុងភូមិសាស្ត្ររបស់ខណ្ឌជ្រោយចង្វា ។

លោក ឆារស៏ វ៉ាន់ បានមានមតិសំណេះសំណាល និង នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី ហ៊ុន ម៉ាណានិងលោក ឌី វីជ្ជា ជូនដល់ថ្នាក់ដឹកនាំខណ្ឌ ដែលបានរៀបចំកងកំលាំងឯកភាពរបស់ខណ្ឌឈរតាមគោលដៅក្នុងភូមិសាស្ត្ររបស់ខ្លួនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមិនមានការធ្វេសប្រហែលមួយជំហ៊ានណាឡើយ ។ ព្រោះក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងឆ្លង​រីករាល​ដាលនៃជំងឺកូវីដ-១៩ចូលក្នុងសហគមន៍ គឺតម្រូវឲ្យរាជរដ្ឋាភិបាលមានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី-១៩។

អំណោយដែលប្រគល់ជូននៅពេលនេះរួមមាន៖
១-អង្ករ ០២ តោន
២-ត្រីខ ១០កេស ស្មើ ១០០០កំប៉ុង
៣-មី ១០កេស ស្មើ ៦០កេសតូច
៤-ភេសជ្ជប៉ូវកំលាំង carabao ១០០កេស
៥-ប៊ីចេង ០១បេ (មាន ២៥គីឡូ)
៦-អំបិល ០១បេ (មាន ២៥គីឡូ)
៧-ទឹកត្រី ១០យួរ ស្មើ ៦០ដប
៨- ទឹកស៊ីអុីវ ១០យួរ ស្មើ ៦០ដប
៩-ទឹកសុទ្ធ ARUNA ២០០កេស
១០-ម៉ាស់ ២កេសធំ មាន ១០០ប្រអប់ ស្មើ ៥០០០ម៉ាស់

ឆ្លៀតក្នុងឱកាសនោះ លោកស្រី ស្វាយ សុជាតិអភិបាលរងបានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលខណ្ឌទាំងអស់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកស្រី ហ៊ុន ម៉ាណា និង លោក ឌី វីជ្ជា ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគនៅពេលនេះ។
សូមលោកទាំងពីរទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងខ្លាប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា អោយកាន់តែរីកចម្រើន ថ្កុំថ្កើនតទៅមុខទៀត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print