បុរស​ ២នាក់​ ដែល​បេីក​បរលេី្មស​វិធានការ​​បិទខ្ទប់ឆ្លងខេត្ត​ ក្រោយ​បញ្ចប់​ចាត្តាឡីស័ក​ សមត្ថកិច្ច​ពិន័យ​ក្នុងម្នាក់​ ៣លានរៀល​

ចែករំលែក៖

ខេត្តបាត់ដំបង៖​ បេីយោងតាមការបញ្ជាក់ពីស្នងការ​នគរបាល​ខេត្តបាត់ដំបង លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន​ នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២១​ បាន​ឲ្យ​ដឹង​ថា​ លោកចាត់តាំង​កម្លាំង​នគរបាល​ផែន​ជំនាញ ចូលរួម​សហ​ការជាមួយ​មន្ត្រីជំនាញ​ នៃ​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ដេីម្បីអនុវត្ត​វិធានការ​ផាក​(​ពិន័យ​)​អន្តរការណ៍ ចំពោះ​បុរស​ចំនួន ០២​នាក់ ដែល​បាន​ប្រព្រឹត្តិ​ល្មើស​នឹង​វិធានការ​ហាមឃាត់​ដូច​មាន​ចែង​ក្នុង​មាត្រា​៧ នៃ​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ ប្រកបដោយ​គ្រោះថ្នាក់ និង​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ។

លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន​ បានបន្តថា​
បុរស​ទាំងពីរ​នាក់​ ដែល​បើកបរ​រថយន្ត​ល្មើស​បម្រាមនេះរួម​មាន ៖
ទី១-​ឈ្មោះ វិញ យូ​ស៊ី​ន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ រស់នៅ​ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង ។​ និងទី២-​ឈ្មោះ ដោក ដាំ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​សុ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ បន្ថែមទៀតថា​ កាលពី​វេលា​ម៉ោង​២០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១កន្លងទៅ​ នៅ​ចំណុច​ភូមិ​ដូន​អោ​ក ឃុំ​ល្វា ស្រ​កប​វេ​ល ខេត្តបាត់ដំបង នៅ​ចំណុច​គោលដៅ​របស់​សមត្ថកិច្ច​រាំង​ខ្ទប់ ការ​ធ្វើ​ចរាចរណ៍ ឆ្លងកាត់​ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ។ ស្រាប់តែ​ពេលនោះ​មាន​បុរស​២នាក់​ខាងលើ​នេះ​ បានបើកបរ​រថយន្ត​ម្នាក់​មួយគ្រឿង ដែល​មាន​ទិស​ដៅ ពី​ខេត្តបន្ទាយមានជ័យ ចូល​មក​ក្នុង​មូលដ្ឋាន​ខេត្តបាត់ដំបង លុះពួកគេបាន​បើក​គេច​ពី​ចំណុច​គោលដៅ​ត្រួតពិនិត្យ របស់​សមត្ថកិច្ច នៅ​លើ​ផ្លូវជាតិ​លេខ​៥ រួច​ក៏​ឆ្ពោះ​ចូល​តាម​ផ្លូវ​តូច​ៗ សំដៅ​មក​មូលដ្ឋាន​ស្រុក​ប​វេ​ល តែ​មក​ដល់​ចំណុច​នេះ ក៏​ត្រូវ​បាន​សមត្ថកិច្ច កាក់​ឃាត់ និង​សាកសួរ ទើប​ដឹង​អំពី​ល្បិច​កល​របស់​គាត់ ក្នុង​ការ​មិន​គោរព​តាម​វិធានការ បិទ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត ហើយ​ជនល្មើស​ទាំង​ពីរ​នាក់ ត្រូវ​បាន​នាំ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ស្រុក​ប​វេ​ល និង​បាន​យក​វត្ថុ​សំណាក​របស់​គាត់​ទៅ​ពិនិត្យ រក​មេរោគ​កូ​វី​ដ​-១៩ ហើយ​នៅ​ដំណាក់កាល​ទី​០១​នេះ លទ្ធផល​ទទួល​បាន គឺ​(​អវិជ្ជមាន​)​កូ​វី​ដ​១៩ ទាំង​២​នាក់ ។

បច្ចុប្បន្ន​ បុរស​ទាំងពីរបើកបរ​រថយន្ត ដែល​ល្មើស​នឹង​វិធានការ​ហាមឃាត់ ត្រូវ​បាន​អនុវត្ត​ការ​ផាកពិន័យ​អន្តរការណ៍​ក្នុង​ម្នាក់​ៗ ចំនួន​៣,០០០,០០០​រៀល (​បី​លាន​រៀល​) ហើយ​បន្ទាប់​ពី​ការ​ពិន័យ​រួច អ្នក​ទាំង​ពីរ​នាក់​នៅ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក ស្រប​តាម​វិធាន​សុខាភិបាល តាម​កាលកំណត់​ចំនួន​១៤​ថ្ងៃបន្តទៀត៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print