លោកអភិបាលខេត្តព្រះសីហនុ រំឮកដល់អ្នកមានការសង្ស័យ ឬមាន ឮការប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានផ្ទុកវីរុសកូវីដ-១៩ ត្រូវទៅយកសំណាកឱ្យបានលឿនជាទីបំផុត

ចែករំលែក៖

ខេត្តព្រះសីហនុ: ជារៀលថ្ងៃ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានក្រើនរម្លឹក និងអំពាវនាវជូនសាធារណជនក្នុងខេត្តព្រះសីហនុឱ្យបានជ្រាបថា ប្រសិនបើសាធារណៈជនមានការសង្ស័យ ឬមាន ឮការប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានផ្ទុកវីរុសកូវីដ-១៩ ត្រូវទៅយកសំណាកឱ្យបានលឿនជាទីបំផុត នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានជូនដំណឹងកន្លងមក ម្យ៉ាងការយកសំណាកនេះគឺដើម្បីវិភាគរកមេរោគកូវីដ-១៩ បានទាន់ពេលវេលា ហើយវាជាវិធានការណ៍មួយដ៏ល្អសម្រាប់ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិរបស់យើង ។

លោក អភិបាលខេត្ត បានបញ្ជាក់ថាការធ្វេសប្រហែស ការបណ្តែតបណ្តោយ ឬការភ័យខ្លាចវាជាដើមចមមួយដែលធ្វើឱ្យខ្លួនយើង ក្រុមគ្រួសារយើងជួបហានីភ័យធ្ងន់ធ្ងររហូតបាត់បង់អាយុជីវិតថែមទៀតផង យ៉ាងណាមិញនៅខេត្តព្រះសីហនុរបស់យើងមានមនុស្សប្រុស-ស្រីចំនួន ៥នាក់ហើយ ដែលបានបាត់បង់អាយុជីវិតដោយសារតែជំងឺកូវីដ-១៩ កើតឡើងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ: ។

ហើយមូលហេតុដែលបង្កឱ្យមានមនុស្សស្លាប់នេះ គឺបណ្តាលមកពីកត្តាធំៗពីរ ទី១.ការធ្វេសប្រហែសមិនព្រមទៅយកសំណាកវិភាគរកមេរោគកូវូដ-១៩។
ទី២.ការតក់ស្លុត នៅពេលដឹងថាខ្លួនមានវីរុសកូវីដ-១៩។

លោក អភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា នៅពេលយើងមានការសង្ស័យនូវអាការ:ណាមួយ ឬបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ ត្រូវទៅយកសំណាកវិភាគរកមេរោគកូវីដ និងប្រឹក្សាជាមួយក្រុមគ្រូពេទ្យភ្លាម អ្នកជំងឺទាំងអស់នឹងព្យាបាលជាសះស្បើយ ១០០ភាគរយ។ នៅពេលវីរុសកូវីដ-១៩ វាយលុកធ្ងន់ធ្ងរទើបយើងចូលពេទ្យ វាពិបាកក្នុងការព្យាបាលហើយមានហានិភ័យដល់អាយុជីវិតខ្ពស់បំផុត ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print