អភិបាល​ខេត្តសៀមរាប៖ សម្រេចបិទខ្ទប់បរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងជុំវិញផ្សារកណ្ដាល ក្នុងសង្កាត់ស្វាយដង្គំ​

ចែករំលែក៖

ខេត្ត​សៀមរាប​៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប​ បានសម្រេចបិទខ្ទប់តំបន់មួយចំនួន មុខបរិវេណមន្ទីរពេទ្យបង្អែកខេត្ត និងបរិវេណជុំវិញផ្សារកណ្ដាល ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បន្ទាប់ពី​រកឃើញម្នាក់​ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ-១៩។

នៅក្នុង​សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត​ បានបញ្ជាក់ថា​ ការសម្រេចបិទទីតាំងមួយចំនួនក្នុងក្រុងសៀមរាបនេះ ធ្វើឡើងបន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ម្នាក់​ ឈ្មោះ ស៊ាង គឹមសាន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ​ ដែលបានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្តសៀមរាប​ បានសំណូមពរដល់ប្រជាពលរដ្ឋដែលធ្លាប់មានការពាក់ព័ន្ធ ហើយមានការសង្ស័យសូមពិនិត្យតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ក្នុងករណីមានការប្រែប្រួលខុសប្រក្រតីដូចជា ឡើងកម្ដៅលើស ៣៧អង្សាសេ ក្អក កណ្តាស់ ឈឺបំពង់ក ត្រូវប្រញាប់ សូមទំនាក់ទំនងអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប​ មានដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print