ខេត្តសៀមរាប៖ ឪពុកចុង បានចាប់រំលោភសេពសន្ថវ:លើកូនស្រីប្តីដើមរបស់ប្រពន្ធដល់ទៅ៣នាក់ដែលមានអាយុក្រោម១៥ឆ្នាំ ជាបន្តបន្ទាប់ ទីបំផុតត្រូវបែកការណ៍សមត្ថកិច្ចចាប់ដាក់ខ្នោះបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៩ខែមេសាម្សិលមិញនេះ។
សមត្ថតកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃឿន ធា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រូវជាឪពុកចុងរបស់ក្មេងស្រីរងគ្រោះទាំង៣នាក់។ចំណែកក្មេងស្រី៣នាក់មានឈ្មោះ ទី១.ឈ្មោះ ត.ណ អាយុ ៩ឆ្នាំ , ទី២. ឈ្មោះ ត .ន អាយុ ១១ឆ្នាំ និងទី៣. ឈ្មោះ ត.ច អាយុ ១៥ឆ្នាំ ននៅសៀមរាបសមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ការចាប់ខ្លួនជនសង្ស័យខាងលើធ្វើឡើងក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹង ពីឈ្មោះ តន់ សុខា ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រូវជាឪពុកបង្កើត របស់ក្មេងស្រីរងគ្រោះដែលបានលែងលះជាមួយប្រពន្ធត្រូវជាម្តាយក្មេងស្រីរងគ្រោះទាំង៣នាក់។ លោក តន់ សុខា បានប្តឹងចោទប្រកាន់ ទៅលើឈ្មោះ ឃឿន ធា ជាប្តីក្រោយរបស់ប្រពន្ធ ថាបានចាប់រំលោភបំពានផ្លូវភេទ ទៅលើកូនស្រីទាំង ៣ នាក់ របស់គាត់។ការប្តឹងសមត្ថកិច្ចឲ្យចាត់ការលើឈ្មោះ ឃឿន ធា នេះដោយយោងលើកូនស្រីទាំង៣នាក់បានលួចបង្ហើបឲ្យដឹងពីទង្វើលាមករបស់ឪពុកចុងដែលចាប់រំលោភសេពសន្ថវ:លើពួកនាងជាបន្តបន្ទាប់និងបានគំរាមមិនឲ្យប្រាប់អ្នកណាទាំងអស់។
ក្រោយទទួលការសារភាពរបស់ឪពុកចុងទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យររូបនេះយកទៅចាត់ការតាមច្បាប់៕