ទន្ទឹមនឹងការអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានសុខាភិបាលដើម្បីបញ្ជៀសការឆ្លងជំងឺកូវីដ-១៩ អភិបាលខណ្ឌចំការមន ក៏បានប្រាប់ដល់បងប្អូនឱ្យប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យផងដែរ

ចែករំលែក៖

ភ្នំពេញ៖ ទន្ទឹមនឹងការអំពាវនាវឱ្យពលរដ្ឋទាំងអស់ចូលរួមក្នុងការអនុវត្តវិធានសុខាភិបាល, គោរពវិធានការបិទ ខ្ទប់មួយរយៈពេលខ្លី ដើម្បីឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍២០កុម្ភៈ ក្នុងប្រទេសរបស់យើងឱ្យបានឆាប់ហើយ នោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានប្រាប់ដល់បងប្អូនឱ្យប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យផងដែរ។ ការលើកឡើងដូច្នេះ ក្នុងឱកាសដែលលោកអភិបាលខណ្ឌ និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកអភិបាលរាជធានីភ្នំពេញ ចែកជូនដល់ពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ចំនួន២ រួមមាន៖ សង្កាត់ផ្សារដើមថ្កូវចំនួន៣០៩ គ្រួសារ និងសង្កាត់ទួលទំពូងទី១ចំនួន ៧៩គ្រួសារ សរុបទាំងអស់៣៨៨គ្រួសារ ដោយមានការចូលរួមពីលោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកចៅសង្កាត់ និងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត នៅព្រឹកទី៣០ ខែមេសា ឆ្នាំ ២០២១ ។

នៅក្នុងឱកាសនេះ លោក ថេង សុថុល និងលោក ព្រំ សំខាន់ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចទាំងទ្វេ ជូនបងប្អូនប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ ពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ-សង្កាត់ ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខ និងចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត ។

លោកអភិបាលខណ្ឌក៏បានជំរុញឱ្យបងប្អូនទាំងអស់ចូលរួមអនុវត្តវិធានការ ៣កុំ និង៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន និងគោរពវិធានការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីឈានដល់ការបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ និងឆាប់បានត្រឡប់ទៅរកជីវភាពរស់នៅជួបជុំគ្រួសារជាធម្មតាដូចមុនវិញ ។

ដោយមើលឃើញតំបន់នេះមានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀត ហើយក្នុងពេលនេះជារដូវក្ដៅផងនោះ លោក ថេង សុថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យដែល អាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេសបញ្ហាអគ្គិសនី ដោយធ្វើយ៉ាងណាពិនិត្យឱ្យបានម៉ត់ចត់ កុំមានការធ្វេសប្រហែសឱ្យសោះ ។

បើតាមលោក ស៊ុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះ ក្នុង១គ្រួសារទទួលបាន៖ -អង្ករ១បាវ ទម្ងន់២៥គីឡូក្រាម,មី១កេស និងត្រីខ ១យួរ ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print