ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះរដ្ឋបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានបន្តចុះបិទផ្សារដែលបងប្អូនអាជីវករលក់ដូរនិងលក់លេីចិញ្ចេីមផ្លូវជាប់រោងចក្រជាបណ្តោះអាសន្នដេីម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។
លោកសុទ្ធ សុជាតិ ចៅសង្កាត់រងចោមចៅទី៣ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានចេញសេចក្តីសម្រេចជូនដំណឹងបិទផ្សារ
ក្នុងមូលដ្ឋានចំនួន១៨ផ្សារជាបណ្តោះអាសន្នជៀសវាងនៃការរីករាលដាលជំងឺកូវីដ-១៩ ។
រហូតមកដល់ថ្ងៃទី៣០ ខែឆ្នាំដដែល បងប្អូនអាជីវករនៅតែបន្តលក់ដូរទៀតនៅក្នុងផ្សារព្រៃទា ផ្សារជិតរោងចក្រសាន់ស្កាយ ទាំងនៅក្នុងផ្សារក្រៅផ្សារ និងតាមចិញ្ចេីមផ្លូវ ទេីបលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បញ្ជាឲ្យរូបលោកជាចៅសង្កាត់រងដឹកនាំកម្លាំងចុះទៅធ្វេីការណែនាំម្តងទៀតមិនអនុញ្ញាតឲ្យបងប្អូនអាជីវករបន្តលក់ដូរតទៅទៀតទេ។ ដូចនេះសូមបងប្អូន អាជីវករ និង ប្រជាពលរដ្ឋមេត្តាយោគយល់ និង អាធ្យាស្រ័យផង ។
សូមបងប្អូនចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភបាលនិងក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន បេីមិនមានការចាំបាច់សូមមេត្តាកុំចេញពីផ្ទះ៕
ដោយ៖ សុខាសែនជ័យ