អាជ្ញាធរ​ខេត្តកំពង់ចាម៖ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ទៀត​ នៅស្រុកស្រីសន្ធរ ស្រុកកងមាស និងស្រុកចំការលើ

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ បេីយោង​តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការរកឃើញអ្នក​កើតជំងឺកូវីដ១៩ ចំនួន៦នាក់បន្ថែមទៀត ដែលរស់នៅស្រុកកងមាស, ស្រុកស្រីសន្ធរ និងស្រុកចំការលើ។

ជាក់ស្ដែង​នៅក្នុងសេចក្ដីប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ដែលទើបរកឃើញនោះរួមមាន៖

-ទី១៖ ឈ្មោះ កុយ ស្រីកែវ អាយុ២២ឆ្នាំ រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ។

-ទី២៖ ឈ្មោះ ហួរ មួយឈ័រ អាយុ៥២ឆ្នាំ រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ។

-ទី៣៖ ឈ្មោះ សម្បត្តិ វ៉ាន់ឌី អាយុ២៥ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ជាកម្មការិនីរោងចក្រ 7NG។

-ទី៤៖ ឈ្មោះ រ៉េន ស៉ីនាត អាយុ២៧ឆ្នាំ រស់នៅភូមិរកាអា ឃុំរកាអា ស្រុកកងមាស ជាកម្មការិនីរោងចក្រនៅស្រុកមុខកំពូល។

-ទី៥៖ ឈ្មោះ បួន ប៊ុណ្ណាក់ អាយុ៣៤ឆ្នាំ រស់នៅភូមិកោះតាង៉ោ ឃុំសូរគង ស្រុកកងមាស។

-ទី៦៖ ឈ្មោះ យិន ឡៃ អាយុ៦៥ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ។

ជាមួយគ្នានេះ​ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកនេះដែរ​ បានសម្រេចបិទខ្ទប់ភូមិចុង និងភូមិសង្កើប ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ក្រោយមានប្រជាពលរដ្ឋកើតជំងឺកូវីដ១៩ជាបន្ដបន្ទាប់។

គួរបញ្ជាក់ថា​ នៅព្រឹកមិញថ្ងៃទី៣០ ខែមេសានេះដែរ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមជាមួយមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យ និងពន្លឿនដំណើរការជួសជុលមន្ទីពេទ្យមេគង្គកំពង់ចាម ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាបន្ដបន្ទាប់​។

រហូត​មកដល់ពេលនេះ មន្ទីពេទ្យមេគង្គកំពង់ចាម​ ​ជួសជុលបាន៩៥% ហើយ នឹងអាចបញ្ចប់នៅត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។ ចំណែក​មន្ត្រីរដ្ឋបាលសាលាខេត្ត ក៏បានបញ្ជាក់ថា មន្ទីរពេទ្យនេះ ជួសជុលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ មាន៧០បន្ទប់ និងអាចដាក់ព្យាបាលអ្នកជំងឺបានរហូតដល់ទៅប្រមាណ ២០០នាក់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print