យន្តហោះធុនតូចប្រភេទ Piper PA32 Cherokee បានធ្លាក់នៅលើផ្លូវល្បឿនលឿន Laredo ជិតអាកាសយានដ្ឋាន អន្តរជាតិ Del Norte ហើយបុកទៅលើទីតាំងក្រុមហ៊ុនដឹកជញ្ជូនបណ្តាលឲ្យមនុស្សនៅលើយន្តហោះទាំង ៦នាក់ស្លាប់។
មន្ត្រីរដ្ឋ Nuevo Leon បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅព្រឹកថ្ងៃទី ២៩ខែមេសា (ពេលវេលាក្នុងតំបន់) បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់។ ជនរងគ្រោះមានបុរស៣នាក់និងស្ត្រី៣នាក់ ។
ក្រៅពីនេះ ក៏មានមនុស្សមួយចំនួនរងរបួស ពេលកំពុងធ្វើដំណើរនៅលើផ្លូវល្បឿនលឿន ប៉ុន្តែមិនគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ ពេលនេះក្រុមជំនាញកំពុងតែបើកការស្រាវជ្រាវពីមូហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើង ៕ ដោយ៖ធីរីណា
...
រូបភាព៖terra.com.mx)